header ads

Sponsor

កំពង់ស្ពឺ៖ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើតាមការបញ្ជាក់ពីស្នងការរងនគរបាលខេត្តកំពង់ស្ពឺថា គ្រោះថ្នាក់នេះធ្វើឲ្យរថយន្តផ្ទុះឆេះ បណ្តាលឲ្យស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ២នាក់។

លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ និងជំហ៊ានបឋមស្លាប់មនុស្ស៥នាក់ ហើយរបួស២នាក់ ខណៈពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post