header ads

Sponsor

ស្ទឹងត្រែងៈ ជនសង្ស័យជាជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាល​ខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន និងរឹបអូសថ្នាំញៀនជាង១ម៉ឺនគ្រាប់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្ពានទី២ ស្ថិតក្នុង​ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្បែរព្រំដែនឡាវ។

នគរបាលបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ភូម្មា ដាំ ភេទ ប្រុស អាយុ 26ឆ្នាំ ជនជាតិ ឡាវ រស់នៅ ស្រុក សុកុមា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ចំណែកគ្រឿងញៀនដកហូតបាននោះ ជាប្រភេទមេតំហ្វេតាមីនគ្រាប់ ប្រមាណជាង១ម៉ឺនគ្រាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post