header ads

Sponsor

ព្រះសីហនុៈ រដ្ឋបាលខេត្ដព្រះសីហនុ បានប្រកាសបិទផ្លូវលេខ១៤៩ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្បែរទីបញ្ជាការកងរាជអាវុធហត្ថក្រុង ទល់នឹងឆ្នេរអូត្រេះ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ជាបណ្ដោះអាសន្ន ដើម្បីជួសជុលឡើងវិញ។ ការប្រកាសបិទផ្លូវនេះ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ធ្វើដំណើរតាមផ្លូវវាងដទៃទៀត នៅតំបន់នោះ។

ប្រភពបន្ដថា ការផ្អាក់ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍នេះ បន្ទាប់ពីអាកាសធាតុប៉ុន្មានថ្ងៃនេះ ក្រុងព្រះសីហនុទទួលរងសំពាធភ្លៀងធ្លាក់ជាប់ៗគ្នា ដែលជាហេតុបណ្ដាលអោយផ្លូវក្នុងទីក្រុងមួយចំនួន រងដោយជនលិចទឹកភ្លៀង និងខូចខាតជាដំណាំ ជាពិសេសផ្លូវជាតិលេខ១៤៩ បានរងការខូចខាតយ៉ាងខ្លាំង និងដាច់ផ្លូវជាច្រើនកន្លែង។

ប្រភពបន្ដទៀតថា រដ្ឋបាលខេត្ដព្រះសីហនុ នឹងជូនដំណឹងសារជាថ្មី ក្រោយពីកំណាត់ផ្លូវនេះត្រូវបានធ្វើការជួសជុល និងសាងសង់ចប់ជាស្ថាពរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post