header ads

Sponsor

បន្ទាយមានជ័យៈ អភិបាលស្រុកមង្គលបូរីលោក រត្ន័ ដាស៊ីណង់ បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចគ្រប់ប្រភេទជួយ គ្រាដែលកូនប្រុសរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក រួចបើករត់គេចបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍លើកូនលោកអភិបាលស្រុករូបនេះ កើតឡើងនៅវេលាម៉ោប្រមាណ៨៖១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្រ្តមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុរថយន្តបង្កបានរត់គេចចេញបាត់ស្រមោលបន្សល់ទុកជនរងគ្រោះ និងមធ្យោបាយធ្វើ​ដំណើរនៅកន្លែងកើតហេតុ តែអ្វីដែលបានបន្សល់ទុកអោយសមត្ថកិច្ចងាយក្នុងការស្រាវជ្រាវតាមរកនោះ គឺភិនភាគ និងស្លាកលេខរបស់រថយន្តទោះ បីជាគេចវេសទៅដល់ទីណាក៏អាចចាប់យកផ្តន្ទាទោស និងអោយទទួលខុសត្រូវបានដែរ។

តែទោះជាយ៉ាងណាអ្នកឃើញហេតុការណ៍បានសម្តែងនូវការហួសចិត្ត និងក្តុកក្តួលបំផុតគ្រាដែលលោកអភិបាលស្រុក ស្រែកសុំអោយមានការជួយអន្តរាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ខណៈដែលរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវ ក្នុងករណីបង្កគ្រោះថ្នាក់អោយមានគ្រោះថ្នាក់ចរាចរណ៍លើកូនប្រុសលោកអភិបាលស្រុករូបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post