header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនបុរសជនជាតិចិន និងប្រពន្ធជាជនជាតិវៀតណាម មកសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវសមត្ថកិច្ចរកឃើញថា ជាប់ពាក់ព័ន្ធបទល្មើសដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ប្រមាណជាជិត៧គីឡូក្រាម។

នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនមានឈ្មោះ ជី មីន (ហៅ អៅ មីន) ភេទប្រុស អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ លីម សុស្រីណា ជាជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជី មីន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចមុខរោងកុនលុច្ស ស្ថិតតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទ អ៊ិចស្តាហ្ស៊ី (ថ្នាំគ្រវី MA/MD) ចំនួន១១,៦៨០គ្រាប់ មានទម្ងន់ ៦,៥៤១.៣២ក្រាម។

ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីជាប្រពន្ធម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post