header ads

Sponsor

កំពតៈ លោកយាយអាយុជាង៧០ឆ្នាំម្នាក់ បានរបួសចំក្បាលធ្ងន់ធ្ងរ បញ្ជូនដល់ពេទ្យស្លាប់ ក្រោយពីត្រូវជនវិកលចរឹក កាប់ជាច្រើកាំបិត ព្រោះខឹងមិនដែលឲ្យលុយចាយ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ស្ថិតនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

លោកយាយរងគ្រោះឈ្មោះ សេង នាង អាយុ៧២ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវជនសង្ស័យឈ្មោះ ផាត់ ដារា ភេទប្រុស អាយុ២៧ឆ្នាំ (វិកលចរិក)នៅភូមិ ឃុំកើតហេតុខាងលើ កាប់ត្រូវចំក្បាលជាច្រើនកាំបិត រងរបួសធ្ងន់ រួចបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកអង្គរជ័យ ជនរងគ្រោះ ក៏បានស្លាប់ មូលហេតុខឹងជនរងគ្រោះមិនដែលអោយលុយចាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post