header ads

Sponsor

បន្ទាយមានជ័យៈ កាលពី​ម៉ោង៤៖​១៥នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានដាក់ពង្រាយកម្លាំង​ធ្វើការឡោមព័​ទ្ធទីតាំងកាស៊ីណូ “ឡាក់គី” ស្ថិត​ក្បែររង្វង់មូល បង្កការភ្ញាក់ផ្អើលដល់មហាជនជាតិ-អន្តរជាតិយ៉ាងខ្លាំង។

ការឡោមពទ្ធ័នេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់បានទេថា ជាប្រតិបត្តិការបង្ក្រាបករណីអ្វីនោះទេ តែបើយោងតាមប្រភពដែលអាចជឿទុកចិត្តបាន បានប្រាប់ថា អាចជាករណីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន។

ប្រភពបញ្ជាក់ថា នៅក្នុងក្រុងប៉ោយប៉ែត មុខសញ្ញាជួញដូរគ្រឿងញៀន​ធំៗ តែងតែយកទីតាំងកាស៊ីណូ និងខារ៉ាអូខេទំនើបៗសម្រាប់ផ្ទេរ ឬដោះដូរគ្រឿងញៀន ជាក់ស្តែងដូចជាទីតាំងខារ៉ាអូខេ អេ ជី អរ ដែលទើបបង្ក្រាបបានថ្មីៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post