header ads

Sponsor

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃ ១៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ ក្រសួងសុខាភិបាលបានចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយរូបដែលទេីបបញ្ចេញមតិលេីករណី ការលក់ ឱសថ លក់គ្រឿងសម្អាងតាមអនឡាញ ឯកឧត្តមវិល្លាម ជំរុញឲ្យក្រសួងសុខាភិបាល ពិនិត្យច្បាស់លាស់ចំពោះការគ្រប់គ្រងឱសថក្លែងក្លាយ ព្រោះកន្លងមកមានករណីនាំចូលថ្នាំក្លែងក្លាយរាប់តោន ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជម្រុញឲ្យក្រសួងពិនិត្យជម្រុញការចុះបញ្ជី គ្រឿងសម្អាង ឱសថ ដែលលក់តាម អនឡាញ Facebook ដេីម្បីធានាគុណភាពដល់អ្នកប្រេី និងការពារផលប្រយោជន៍ដល់អ្នកលក់ ជៀសវាងគ្រឿសម្អាងប៉ះពាល់សុខភាព ចរាចរណ៍អាណាធិបតេយ្យ តែឯកឧត្តមគាំទ្រ អោយក្រសួងធ្វេីការណែនាំជាមុនសិន ដេីម្បីអោយអាជីវករទាំងនោះបានយល់ដឹងជាមុន មិនមែនចាប់ចាប់ទាំងមិនបានណែនាំទេ ព្រោះពលរដ្ឋខ្លះគ្នាមិនយល់ច្បាប់ ហេីយការលក់អនឡាញក៏ជាការងារពលរដ្ឋមួយផងដែរ សំខាន់គឺទប់ស្កាត់អោយលក់ផលិតផលដែលមានការបញ្ជាក់ត្រឹមត្រូវ

«ករណីនេះរដ្ឋមន្ត្រីបាន បញ្ជាក់ថា នឹងមានការចុះបញ្ជីតាមអនឡាញ ហេីយបោះត្រា QR code លេីផលិតផលដែលបានចុះបញ្ជីរួច ដែលក្រសួងកំពុងរៀបចំច្បាប់ ដើម្បីគ្រប់គ្រងការចរាចរណ៍គ្រឿងសម្អាង ឱសថដែលលក់តាមប្រព័ន្ធអនឡាញ »

ក្នុងឱកាសនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ក៏បានសួរសំណួរចំៗ និងធ្ងន់ៗផ្សេងទៀតផងដែរទាក់ទងនឹងភាពអវិជ្ជមានលើវិស័យសុខាភិបាលកម្ពុជានេះ៖

សំណួរ ៖ ទាមទារអោយក្រសួងសុខាភិបាលក្នុងនាមសេនាធិការរបស់រដ្ឋាភិបាល ពិចារណាបង្កេីតច្បាប់គ្រប់គ្រង តម្លៃ លេីសេវាសុខាភិបាលឯកជន ព្រោះពេទ្យខ្លះ យកលុយ ធំជាងមនសិការ ដូចករណីថ្មីៗនេះព្យាបាលត្រឹមតែជំងឺគ្រុនឈាម ទាថ្លៃរហូតដល់ទៅ ៥២០០ ដុល្លារ យកវិជ្ជាជីវៈទៅជំរិតបណ្ដាលអោយពលរដ្ឋជេរប្រទេច ប៉ះពាល់ដល់កិត្តិនាមពេទ្យល្អគេផ្សេង

ចម្លើយ ៖ «រដ្ឋមន្ត្រីមិនបានឆ្លេីយតបទេ ចំពោះសំនួរនេះ»

សំណួរ ៖ ទាមទាអោយពិនិត្យនិងពង្រឹងក្រមសីលធម៌គ្រូពេទ្យ អោយបានរឹងមាំបន្ថែម តបតាមអនុក្រឹត្យលេខ៦១ អនក្រ.បក ឈប់អោយមានករណីពេទ្យប្រេីសម្ដីជេរ ស្ដី អ្នកជំងឺប្រៀបដូចសត្វធាតុ

ចម្លើយ ៖ «រដ្ឋមន្ត្រីបានទទួលស្គាល់ចំពោះឥរិយាបទពេទ្យមួយចំនួនពិតជាបែបនេះ»

សំណួរ ៖ ជំរុញអោយកសាងជំនឿទុកចិត្តដល់ពលរដ្ឋដែលជាអ្នកទទួលយកសេវាសុខាភិបាលសាធារណៈ ដោយផ្ដល់នូវសេវាល្អ ប្រកបដោយគុណភាព ចៀសវាងពលរដ្ឋចំណាយប្រាក់ច្រេីនលេីសលុបក្នុងការរកសេវាសុខាភិបាលពីប្រទសជិតខាង ដែលខាតបង់ដល់ថវិការពលរដ្ឋ

ចម្លើយ ៖ «រដ្ឋមន្ត្រី អះអាងថា វាជាសិទ្ធពលរដ្ឋ កន្លងមកក៏មានប្រទេសជិតខាងមកព្យាបាលនៅកម្ពុជាដែរ គឺពលរដ្ឋឡាវ»

សំណួរ ៖ ភាពមិនប្រក្រតីក្នុងការអនុវត្តន៍ច្បាប់ការដកចេញនូវអង្គភាពទប់ស្កាតការឆ្លងរីករាលដាលជំងឺតាមច្រកចេញចូលជាតិ និងអន្តរជាតិ ដែលបង្កេីតដោយអនុក្រឹត្យ លេខ ១២៩ អនក្រ បក / ព្រោះការបង្កេីតដោយអនុក្រឹត្យត្រូវបញ្ចប់ដោយអនុក្រឹត្យ មិនមែនដោយរដ្ឋមន្ត្រីនោះទេ

ចម្លើយ ៖ «រដ្ឋមន្ត្រីអះអាងថាមិនហ៊ានដកទេ គ្រាន់តែផ្អាកបណ្ដោះអាសន្ន ហេីយកំពុងចុះ MoU ជាមួយចិនដេីម្បីបន្តទៀត»

សំណួរ ៖ជំរុញអោយបង្កេីតយន្តការបញ្ឈប់មុខងារជាវេជ្ជបណ្ឌិតរបស់គ្រូពេទ្យណាដែលព្យាបាលពលរដ្ឋដោយភាពធ្វេសប្រហែស ខ្វះទំនួលខុសត្រូវ មិនយកចិត្តទុកដាក់ ជាក់ស្ដែងថ្មីៗនេះ មានករណី ជនរងគ្រោះ ឈ្មោះ ផន សារី ដែលបានស្លាប់ក្នុងពេលទៅទទួលសេវាពីមន្ទីពេទ្យខេត្តស្វាយរៀង ដោយគ្រូពេទ្យអោយចាំ ចាំ រហូតដល់ស្លាប់ករណីនេះយេីងខ្ញុំទាមទាអោយក្រសួងចុះពិនិត្យបន្ទាន់ ។

ចម្លើយ ៖ «ករណីនេះក្រសួងសុខាភិបាលអះអាងថាមានគណវិជ្ជាជីវៈមានតួនាទីចុះពិនិត្យរដ្ឋមន្ត្រីមានសមត្ថកិច្ចទេ»

៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានថ្លែងជាទស្សនធាតុចូលចំៗមុខរដ្ឋមន្ត្រីថា៖ បញ្ហាក្នុងវិស័យសុខាភិបាលបានរីកដេរដាស ពលរដ្ឋខ្វះជំនឿទុកចិត្តយ៉ាងខ្លាំង ព្រោះតែខ្វះឆន្ទៈ ពេទ្យខ្លះគិតតែពីបញ្ហាលុយ គ្មានខ្វាយខ្វល់ពីមនសិកា ជាពិសេសមិនគោរពវិជ្ជាជីវៈរបស់ខ្លួន ជាហេតុនាំអោយពលរដ្ឋកាន់តែខ្វះជំនឿ រត់ទៅបរទេស យកលុយទៅចាយចោលនៅបរទេស ពិតណាស់យេីងខ្ញុំទទួលស្គាល់ការរីកចំរេីនខាងមណ្ឌលសុខភាពគ្រប់ខេត្តក្រុង វាជាការល្អណាស់ តែការបម្រេូសេវាសុខាភិបាលវាល្អដែរឬអត់ មានគុណភាពឬអត់ ? យេីងខ្ញុំចង់អោយរដ្ឋមន្ត្រីបានដឹងថា ជីវិតពលរដ្ឋជាជីវិតមនុស្សមិនមែនជីវិតសត្វធាតុទេ ពលរដ្ឋដេករងចាំសេវាសុខាភិបាលដេកត្រៀបត្រាលេី ការ៉ូ ក្រៅបន្ទប់ពេទ្យ មកពីគ្មានលុយអោយពេទ្យ មិនមែនពេទ្យខ្វះបន្ទប់ទេ ! ពលរដ្ឋចង់អោយពេទ្យស្គាល់តម្លៃលេីអាវ ស របស់ខ្លួន ស្រលាញ់ពលរដ្ឋខ្លួន ព្យាយាមជួយពលរដ្ឋអស់លទ្ធភាពដោយឈរលេីមនសិកានៃការសង្គ្រោះជាធំ ? ជាពិសេសចង់អោយរដ្ឋមន្ត្រីពិនិត្យអោយមែនទែន វាមានករណីនឹងឬអត់ ជាក់ស្ដែងពេទ្យឯកជនខ្លះ ពាក់អាវសក្នុងនាមអ្នកសង្គ្រោះតែទៅចាប់ជំរិតគេ ដូចករណី ពេទ្យ victoria បិទទ្វាឃាត់ខ្លួនព្រោះអ្នកជំងឺគ្មានលុយអោយគ្រប់ ស្រដៀងករណីពេទ្យគ្លីនិក ហមឡុង គ្រាន់តែគ្រុនឈាម ៥២០០ដុល្លា វាខុសអ្វីពីប្លន់ ។ បេីករណីខ្លះយកលុយហេីយអ្នកជំងឺស្លាប់រុញចោលមិនទទួលខុសត្រូវ ដូចករណី គ្លីនិក ឃឹមរ៉ានី ជាដេីម ។ សមាជិកឧត្តមក្រុមប្រឹក្សាទាមទាអោយ រដ្ឋមន្ត្រីពិនិត្យបន្ថែម កែប្រែ ទទួលការរិះគន់ស្ថាបនា ដេីម្បីការពារពេទ្យល្អត្រឹមត្រូវដែលគេខិតខំដេីម្បីសុខមាលភាពពលរដ្ឋ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post