ខេត្តកោះកុង ៖ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងរវាងរ៉ឺម៉កកង់បី ដឹកព្រះសង្ឃ និងរថយន្តបែនដឹកដី  បណ្តាលឲ្យព្រះសង្ឃ ចំនួន ៦អង្គដែលគង់លើរ៉ឺម៉កនិមន្តបិណ្ឌ បាត្រ បានរងរបួសធ្ងន់ និងស្រាល ចំណែក បុរសដែលអ្នកបើកបររ៉ឺម៉ក បានស្លាប់នៅហ្នឹងកន្លែង នៅព្រឹកថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងភូមិអូរជ្រៅឃុំបឹងព្រាវ ស្រុក ស្រែអំបិលខេត្តកោះកុង។

រថយន្តបែនដឹកដីខាងលើពាក់ស្លាកលេខ KPS- 1168 ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុបុកប៉ះជាមួយរ៉ឺម៉កនៅផ្លូវជាតិលេខ៤គីឡូម៉ែត្រលេខ១៤៨.១៤៩ ( ចំណែកផ្លូវខាងខេត្តកោះកុង )  ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបែន​បានចុះរត់​គេច​បាត់​ ហើយភ្លាមៗសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថនិងនគបាល ទាំងខាងខេត្តកោះកុងនិងទាំងខាងខេត្តព្រះសីហនុ បានអន្តរាគមន៍សង្គ្រោះនិងដោះស្រាយកិច្ចការនានាតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post