Sponsor

បើបងប្អូនមានបាត់សមាជិកនៅក្នុងគ្រួសារ សូមទាក់ទងមកអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីយកពិនិត្យសាកសព ក្រែងស្គាល់ ឬក៏ត្រូវជាសាច់ញាតិ!

ភ្នំពេញ៖ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ មានករណីភ្ញាក់គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនរងគ្រោះគេសន្និដ្ឋានជាជំហ៊ានដំបូងថាជាមនុស្សស្រី ត្រូវបានជនល្មើសដុតយ៉ាងសាហាវ។

បើតាមមន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារមួយរូបបានបញ្ជាក់ថា មានគេឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់ ។

ហើយបន្ទាប់ពីពិនិត្យសាកសព គឺសង្ស័យជាមនុស្សស្រីច្រើនជាងមនុស្សប្រុស ព្រោះនៅកន្លែងកើតហេតុបានបន្សល់អាវទ្រនាប់មួយពណ៌ខ្មៅ និងវត្ថុតាងផ្សេងទៀតផងដែរ។

ដោយសង្ស័យថាជនសង្ស័យ ត្រូវបានដឹកមនុស្សតាមរថយន្តយកទៅដុតចោលនៅដីឡូតិ៍ខាងលើ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor