header ads

Sponsor

សៀមរាបៈ ពិតជាសាហាវណាស់ ឪពុកបង្កើតចិត្តតិរច្ឆាន ចាប់កូនបោកទៅនិងសសរផ្ទះ បណ្តាលឲ្យសន្លប់ធំ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកុមារ។

ហេតុការណ៍ដ៏ព្រៃផ្សៃនេះ កើតឡើងនៅម៉ោង៧៖៣០នាទីយប់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប ។

សមត្ថកិច្ចអោយដឹងថា កុមាររងគ្រោះឈ្មោះ ផាង ផល្លា អាយុ១ខួប ២ខែ ម្តាយឈ្មោះ សោម សុខម អាយុ២៨ឆ្នាំ ឪពុក​ឈ្មោះ ផ្លាយ វិភាត់ អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ បុរសជាឪពុកបានឈ្លោះប្រកែកជាមួយប្រពន្ធ រឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប ឈ្លោះគ្នាមួយសន្ទុះ ក្រោយមកប្រពន្ធដើរទៅយកទឹក ហើយក៏ត្រូវប្តីចិត្តតិរច្ឆាន ចាប់លើកកូន រួចយកទៅបោកនិងសសរផ្ទះបាយ បណ្តាលឲ្យ​សន្លប់ឈឹង និង​បម្រុងយកកាំបិតចិញ្ច្រាំកូនទៀត តែបានបងប្អូនអ្នកខាងជួយទាន់។

ក្រោយប្រព្រឹត្តអំពើតិរច្ឆានរួច ឪពុក​រូបនេះ បានរត់គេចខ្លួនបាត់ បច្ចុប្បន្ន​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post