header ads

Sponsor

ភ្នំពេញៈ ចោរមួយក្រុមបាន​គាស់ទម្លុះទម្លាយរបើកចម្រឹងបង្អួចផ្ទះគ្រូបង្រៀនម្នាក់ លួចយកទ្រព្យសម្បត្តិមានតម្លៃ ដូចជាខ្សែកមាស ពេជ្រ អស់ប្រមាណ២ម៉ឺនដុល្លារ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ ២៤ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់ផ្ទះឈ្មោះ ទុន ឬទ្ធី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀន ទីលំនៅផ្ទះកើតហេតុខាងលើ។

សម្ភារបាត់បង់រួមមាន ៖ ខ្សែកផ្លាទីនពណ៌ស,  បន្តោងពេជ្រ,  ខ្សែដៃពេជ្រ,  កងដៃពេជ្រ,  ខ្សែក ផ្លាទីន ពណ៌ស,  បន្តោងរូបមេអំបៅពេជ្រ , ក្រវិលផ្លាទីនស១គូ, ចិញ្ចៀនផ្លាទីនស១វង់, ខ្សែក ផ្លាទីនវែង១ខ្សែ , ខ្សែកកូនប្រុសចំនួន២ខ្សែ,  ចិញ្ចៀនផ្លាទីន២វង់,  ក្រវិលកាវ៣គូ, បន្តោងខ្សែ កផ្លាទីនចំនួន៤ សរុបទាំងអស់ចំនួន២ម៉ឺនដុល្លារ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ បានចុះស្រាវជ្រាវពិនិត្យរកឃើញក្រយ៉ៅដៃចំនួន២កន្លែង និងបាតដៃចំនួន២កន្លែង ជាប់នឹងកញ្ចក់បង្អួច ហើយបានផ្តិតក្រយ៉ៅដៃ ដើម្បីប្រៀបធៀបបានចំនួន៥នាក់ ក្នុងនោះម្ចាស់ផ្ទះ២នាក់ (ប្តីប្រពន្ធ ) និង អ្នកខាងក្រៅ ប្រុស៣នាក់ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដែកគាស់ជាច្រើន ដែលក្រុមចោរសម្រាប់ធ្វើសកម្មភាព គាស់ចម្រឹងបង្អួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយគេចខ្លួនទៅបាត់។

បើតាមព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦៖២៥ នាទី កូនស្រីគាត់​ឈ្មោះ នួន និតរតនា អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អូឌីត (EY) និង កូនប្រុស២នាក់ទៀត ព្រមទាំងប្តីបានចេញទៅរៀន និងធ្វើការអស់ ចំណែកគាត់​ចេញទៅបង្រៀនក្រោយគេ បិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រហូតដល់ម៉ោង៣៖ ៣០នាទីរសៀល  រូបគាត់​ក៏ត្រឡប់មកវិញដល់ផ្ទះ ប្តីគាត់ក៏មកដល់ដែរ គាត់ក៏ចាក់សោចូល ស្រាប់តែឃើញបង្អួចមានស្នាមគាស់របើកចម្រឹង និងទ្វារបន្ទប់ដេក ហើយបាត់គ្រឿងអលង្ការតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post