header ads

Sponsor

ភ្នំពេញៈ ជនជាតិចិន​មួយក្រុម បើករថយន្តសេរីទំនើបមួយគ្រឿងល្មើសច្បាប់ចរាចរណ៍ ពោលគឺបញ្ច្រាសផ្លូវ ពេលនោះសមត្ថកិច្ចចរាចរណ៍​ក្រុង បាន​ធ្វើការឃាត់ ដើម្បីអប់រំ ស្រាប់តែជនជាតិចិនទាំងនោះ មិនព្រម​ឈប់ទេ បានបន្តដំណើរ​ទៅមុខ ថែមទាំងបើកកៀរ​សមត្ថកិច្ចទៀតផង តែសំណាងសមត្ថកិច្ចអត់កើត​អី ធ្វើឲ្យ​ផ្អើល​ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវចោមរោមមើលយ៉ាងច្រើនកុះករ។

ហេតុការណ៍​នេះ កើតឡើងនៅវេលាម៉ោងប្រហែល២រសៀលថ្ងែទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចចរាចរណ៍​ក្រុង ដែលដាក់គោលដៅស្តុបផ្លូវត្រសក់ផ្អែម បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ គឺមាន​បុរស​ជនជាតិចិនម្នាក់បើករថយន្តសេរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM.2666 និងអ្នករួមដំណើរចំនួន៥នាក់ សរុបទាំងអស់៦នាក់ បានបើកបញ្រ្ចាសទិសដៅចរាចរណ៍ តាមបណ្ដាលផ្លូវនរោត្ត​ម ហើយសមត្ថកិច្ច ក៏​បានធ្វើការឃាត់ឲ្យ​ចូលអែបកៀន ស្រាប់តែជនជាតិចិននោះ មិនបើកអែបកៀនទេ ថែមទាំងបើកកៀ​សមត្ថកិច្ច រួចបន្តបើទៅមុខទៀត។

សមត្ថកិច្ច បន្តថា ឃើញដូចនោះ សមត្ថកិច្ច ក៏បាន​ជិះម៉ូតូដេញតាម​ពីក្រោយ លុះមកដល់ស្តុបត្រសក់ផ្អែម សមត្ថកិច្ចស្រែកអោយឈប់ ជនជាតិចិននោះ ក៏​មិនឈប់ ទើបសមត្ថកិច្ចសម្រេចចិត្តឈប់​ម៉ូតូពីមុខរថយន្ត កុំអោយបើកទៅមុខបន្ត ហើយប្រាប់អោយចុះមកតែមិនចុះទៀត ថែមទាំងដកទូរស័ព្ទថតសមត្ថកិច្ចទៀត ហើយសមត្ថកិច្ចព្យាយាមសម្រួលអោយពួកគេចុះ ដើម្បីធ្វើការអប់រំអស់រយៈពេលជិត២ម៉ោង ជនជាតិចិនទាំងនោះមិនព្រមចុះទៀត ទើបសមត្ថកិច្ចហៅរថយន្តស្ទួចមកស្ទួចទាំងរថយន្ត និង​ជនជាតិចិនទាំងនោះ យកទៅការិយាល័យចរាចរក្រុង ដើម្បីចាត់ការបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post