header ads

Sponsor

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៦ មិថុនា បានបញ្ជូនលោក ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ករណីបាញ់រះក្នុងចេតនាសម្លាប់មនុស្ស ព្រោះតែរឿងគំនុំ។

មាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទល្មើស ”ប៉ុនប៉ងឃាតកម្ម” ចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ទោសណាមួយ ត្រូវកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

ហេតុការណ៍នៃការបាញ់បោះសេរី ក្នុងអំពើប៉ុនប៉ងឃាតកម្មនេះ គឺកើតឡើងនៅថ្ងៃ២៤ ខែមិថុនា វេលាម៉ោង១០៖៣៥នាទីយប់​ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈខូចខាតរួមមាន៖ ធ្លុះការ៉ូ, ធ្លុះទ្វារកញ្ចក់ , ធ្លុះពិដាន និង ធ្លុះកញ្ចក់បង្អួចឡៅតឿ។ សម្ភារៈបន្សល់ទុក រួមមាន ៖ អាកាស្វាយបត់១ដើម លេខ១៦២០៤៦១, បង់១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១, ក្បាលគ្រាប់០២, រថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9509។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែឮសំឡេងផ្ទះគ្រាប់កាំភ្លើង ចូលក្នុងផ្ទះជួលរបស់ខ្លួនជាច្រើនគ្រាប់ រួចជនសង្ស័យបានបើកឡានគេចខ្លួនទៅបាត់ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យ និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅក្នុងផ្ទះរបស់ខ្លួ នលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post