header ads

Sponsor

ស្វាយរៀងៈ បុរសពីរនាក់ ដឹកជ្រូក៤ក្បាល ពីប្រទេសវៀតណាម ឆ្លងកាត់ព្រៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង សហការជាមួយមន្ត្រីគយច្រកដូង ចាប់ឃាត់ខ្លួន ប្រគល់ឲ្យមន្ត្រីជំនាញពេទ្យសត្វ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង៨៖៤៣នាទីយប់ នៅចំណុចផ្លូវកាត់ព្រៃ ខាងជើងច្រកទ្វារតំបន់ដូង ប្រមាណ៣គីឡូម៉ែត្រ (ជាប់ខ្សែបន្ទាត់ព្រំដែន) ស្ថិតក្នុងភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង សហការជាមួយមន្ត្រីគយ បានធ្វើការឃាត់ជនសង្ស័យ២នាក់ បើកម៉ូតូ២គ្រឿង មានដឹកជ្រូកចំនួន៤ក្បាល នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សោម វាសនា ភេទប្រុស និងទី២-ឈ្មោះ សោម ឆេរ៉ាន់ ភេទប្រុស មានទីលំននៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងជ្រូក៤ក្បាល និងម៉ូតូ២គ្រឿង ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង ដើម្បីប្រគល់ឲ្យជំនាញបសុសត្វ ដើម្បីធ្វើការពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post