![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDdK7Z91-Wb75fNqOflguJbXYNANrtUIvKdbOETlzkAk31wKlTa1nrixtsdKANNEV_FWDBSKC8I1dtGdQGjuMp5aSvdysmr-U6_4WhURbt4iR1r2SDSDw5YUrijyQQ7xKuSc9HgIb3TJm/s1600/Thumbnail-Recovered.jpg)
ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៩ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជនជាតិអាមេរិកម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សារទុកនឹងប្រើប្រាស់អាវុធដោយខុសច្បាប់។
ជនសង្ស័យឈ្មោះ ABOU RAMAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក។ ចំណែកស្ត្រីជនជាតិចិនឈ្មោះ Lopex Xian អាយុ៣២ឆ្នាំ ជាសង្សាររបស់ជនសង្ស័យ និងឈ្មោះ ភឿន សារ៉ា ភេទប្រុស ជនជាតិខ្មែរ ជាមន្ត្រីយោធា និងជាអ្នកស៊ីឈ្នួលយាមផ្ទះឲ្យជនសង្ស័យ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយសារអ្នកទាំង២ មិនពាក់ព័ន្ធនិងបទល្មើស។
ក្នុងការចាប់ខ្លួនជនសង្ស័យជនជាតិអាមេរិក សមត្ថកិច្ចរឹបអូសនិងបញ្ជូនវត្ថុតាងអាវុធខ្លី ប្រភេទទំនើបៗចំនួន៩ដើម គ្រាប់៩ម.ម ចំនួន៦៦គ្រាប់ មកអោយតុលាការផងដែរ។
ជនសង្ស័យ និងអាវុធយុទ្ធភណ្ឌទាំងនេះ ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចសង្ស័យថា បុរសជនជាតិអាមេរិកនេះ គឺជាបណ្ដាញជួញដូរអាវុធឆ្លងដែនយ៉ាងសកម្ម ដោយមានបក្ខពួកធ្វើការនាំចូលអាវុធ និងលក់បន្តអោយជនសង្គមងងឹត។
ផ្ដើមចេញពីការបង្ក្រាបនៅភ្នំពេញ ប្រភពព័ត៌មានពីខេត្តសៀមរាប បានអោយដឹងថា សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនបុរសជនជាតិខ្មែរ៣នាក់ផងដែរ ជាអ្នកទិញកាំភ្លើង៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy1HlCmdv_FPYfo_kliTmAL-N25V23XA3HtfVpPbZ76S1CwG1_X09wowEEKsvEJooi-bqi02GYELFi1go-s7-FaVHqXdeII2MzXAM0Ln2npUd1kkPxezx34OqaVE5zznXxs-KACtkXO0X4/s1600/789194202.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicxVMne3v5JCBe-4y2kRT7rXXlj6QGMTYJJ6YcDBQfyCIi-Iu8Tgbq1-ofwmZlI52SR8LLUpZO-Sz47AcBvqIYYkKywIX8OU8fNAqrSgU64ye6jlcD2HY-QpKebj8xdHg3vbutShIV07bs/s1600/789194203.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fsGBVL1dklYHn5mE3p46sJR8e-3WfSHPwIQR1kFvsSmkOhVvYvWKVOZ063YmWdPssQexlXLwx5wL0C_He6SY-w1bKU_fdtrX7FWyxgZWlrTsTFPBYXJHGcwHUeBOywzFRMmE35-CQcQ7/s1600/789194204.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_v8mvbKDOXgCaW_Md-W_fnuHH5PxWlcdCVpoiYIFmGvVmb3GJUHD-Sp2Sw_cFCggT_wEpvmC_JxnisNcR5mi2nhkZ29ddBTlQhsnTR3SGpg-idqot-ew-jk0a5XA4gxNlCWfN8aBowEbn/s1600/789194205.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhuau2eUFSORySl3OmItP_HFe5AlwFA58iS6UqXJ-Rf7riNdNSGcwqWU_nyajbqMUno-CVwaDPqzFNus14kDez_NYmulirqNNw-MjjAnQEdIukOYbrgwynzfaISMZLReGliFl8wu8XUIqC/s1600/789194206.jpg)