header ads

Sponsor

នៅមុននេះបន្តិច នៅក្នុងពេលថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងពាក់ព័ន្ឋនានា ត្រូវយកចិត្តទុកដាក់ខិតខំលើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី ក្នុងការដាំដុះផលដំណាំទូទៅ និងកាត់បន្ថយការនាំចូលផលិតផល បន្លែ ផ្លែឈើ ដែលប្រើជីគីមី។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអ្នកទិញ សូមជួយទិញផលដំណាំខ្មែរយើងដែលដាំដុះមិនប្រើជាតិគីមី។ កាំកុងត្រូល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យអោយបានដិតដល់ដើម្បីសុខភាពប្រជាពលរដ្ឋយើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post