header ads

Sponsor

(ខេត្តស្វាយរៀង): ករណីឈ្មួញទុច្ចរិតលួចនាំជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលតាមច្រករបៀងមកស្រុកស្វាយជ្រំត្រូវក្រុមចលត្រនៃការិយាល័យផលិតកម្មនិងបសុព្យាលមន្ទីរកសិកម្មខេត្ត បង្ក្រាបបានចំនួន២០ក្បាល ករណីបង្ក្រាបនេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានឲ្យដឹងថា: ក្រុមចលត្រត្រួតពិនិត្យទប់ស្កាត់ចរាចរណ៍សត្វខុសច្បាប់ របស់ការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត ដឹកនាំដោយលោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានល្បាតស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពាក់ស្លាកលេខ កំពង់ចាម 2 A 4379 ដឹកជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាមចំនួន២០ក្បាល នៅត្រង់ចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំមខេត្តស្វាយរៀង វត្ថុតាងនឹងសត្វបានរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីអនុវត្តតាមនិតិវិធីនៃច្បាប់ ។

លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានអោយដឹងថា: ក្រុមឈ្មួញបានលួចនាំជ្រូករស់ពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏ប៉ុន្តែត្រូវក្រុមល្បាតនៃអគ្គនាយយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ស្ទាក់ចាប់ទើបក្រុមឈ្មួញដឹកជ្រូកគេចចូលមករដ្ឋបាលស្រុកស្វាយជ្រំ ដែលមានព្រំប្រទល់ជាប់គ្នាទើបសមត្ថកិច្ចពេទ្យសត្វខេត្តស្វាយរៀង តាមបង្ក្រាបឈ្មួញក៏ព្យាមបើករថយន្តគេចរហូតមកដល់ចំណុចកើតហេតុខាងលើ ឈ្មួួញបាននាំគ្នាលើកជ្រូកទម្លាក់នៅមុខផ្ទះប្រជាពលរដ្ឋដើម្បីបង្វែងដានខណៈកំពុងលើកជ្រូកទម្លាក់ពីលើរថយន្តបានជាង១០ក្បាល សមត្ថកិច្ចយើងទៅទាន់ក្រុមឈ្មួញក៏នាំគ្នារត់ចោលរថយន្តនិងទុកជ្រូកចោលនៅភូមិអង្គាសដីតែម្តង ។

លោកបន្តទៀតថា: ដោយឈ្មួញទុករថយន្តនិងជ្រូកចោលសមត្ថកិច្ចក៏លើកជ្រូកដាក់លើរថយន្តវិញ និងហៅជាងសោធ្វើសោ រួចយករថយន្តនិងជ្រូកមករក្សាទុក្ខនៅមន្ទីរកសិកម្មខេត្តនិងបូមឈាមជ្រូកទាំង២០ក្បាលយកទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ បើរកឃើញថាមានជម្ងឺយើងនិងកំទេចចោល បើគ្មានជម្ងឺនិងធ្វើការផាកពិន័យតាមច្បាប់ពេទ្យសត្វរួចប្រគល់ឲ្យម្ចាស់វិញ ហើយការផាកពិន័យនេះគឺជាប្រាក់១៥លានរៀលលើកទី១ បើមិនរាងចាលពិន័យគុននិងពីស្មើ៣០លានរៀល ។

ហើយចំពោះម្ចាស់ជ្រូកនេះគឺសង្ស័យជាម្ចាស់ជ្រូកដែលទើបតែចាប់ផាកពិន័យកាលពីខែឧសភាកន្លងទៅ ក៏ប៉ុន្តែអ្នកបើកបររថយន្តរត់គេចបាត់ប្តូរឲ្យអ្នកផ្សេងមកចូលខ្លួនដោះស្រាយ ហើយសារភាពថាពួកគេប្រមូលទិញតាមផ្ទះដែលមានអ្នករកស៊ីដឹកជ្រូកតាមម៉ូតូពីប្រទេសវៀតណាម មកលក់ឲ្យមិនដឹងថាដឹកចូលតាមច្រកណានោះទេ។

ទាក់ទិននឹងរឿងនេះដែរ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងលើកឡើងថា: ជារឿយៗគេតែងតែឃើញមន្ត្រីជំនាញស្ទាក់ចាប់រថយន្តដឹកសត្វជ្រូករស់ដោយខុសច្បាប់នាំចូលមកពីប្រទេសជិតខាងចូលក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងហើយការចាប់ឃាត់រថយន្តដឹកសត្វជ្រូករស់ទាំងអស់នោះគ្រាន់តែបូមឈាមដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ហើយរកឃើញថាគ្មានជង្ងឺនោះគ្រាន់តែផាកពិន័យ ហើយអាចនាំសត្វជ្រូករស់ទាំងអស់ទៅកាប់សាច់វិញដដែល មិនឃើញមានឃាត់ខ្លួនថៅកែឬម្ចាស់នាំសត្វជ្រូកទាំងអស់ចូលតុលានោះទេ ទើបពួកឈ្មួញមិនរាងចាល ។

ប្រភពខាងលើបានបន្តទៀតថា: នាពេលថ្មីនេះមានកើតជង្ងឺប៉េសអាហ្វ្រិចដ៏កាចសាហាវ សូម្បីតែប្រទេសវៀតណាម ផ្ទាល់សឹងតែលែងហានទទួលទានសាច់ជ្រូក ប៉ុន្តែស្រុកខ្មែរយើងវិញ នៅតែមានឈ្មួញលួចដឹកតាមចិត្តដដែល បើចាប់បានបូមឈាមយកទៅពិសោធន៍ហើយគ្មានជម្ងឺធ្វើការផាកពិន័យជាការស្រាច់ គ្មានទោសទាន់អ្វីទាំងអស់ដូច្នេះហើយបានជាឈ្មួញទាំងអស់នៅហានលួចដឹកជ្រូកវៀតណាមចូលដដែល ។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការសូមអោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាបង្កើតឲ្យមានច្បាប់សម្រាប់ដាក់ទោសទាន់ដល់ក្រុមឈ្មួញដែលលួចដឹកសត្វជ្រូករស់ខុសច្បាប់ ទាំងអស់ដើម្បីឲ្យរាងចាល ។
សំណួរថា បើទប់ស្កាត់មិនបានធ្លោយប៉ះចំជ្រូកមានជម្ងឺតើអ្នកណាទទួលខុសត្រូវ? ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post