 (ស្វាយរៀង): នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចន្ទ្រា អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីមន្រ្តីរាជការសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក មេបញ្ជាការកងកម្លាំងទាំង៣ក្នងស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញនានាជុំវិញស្រុក សរុបចំនួន១០៤នាក់ ។
(ស្វាយរៀង): នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចន្ទ្រា អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីមន្រ្តីរាជការសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក មេបញ្ជាការកងកម្លាំងទាំង៣ក្នងស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញនានាជុំវិញស្រុក សរុបចំនួន១០៤នាក់ ។លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានអានសន្ទរកថាសម្តេចក្រឡាហោម: ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
លោកបានបន្តថា: គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។
លោកក៏បានបញ្ជាក់ថា: សមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សាស្រុក ក្នុងអាណត្តិទី២ សម្រេចបានព្រមទាំងអំពីលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តស្វាយរៀង និងក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៣ ហើយសមិទ្ធផលសម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេច ចំពោះអាណត្តិទី៣នេះ ។
សូមបញ្ជាក់ថា: ក្រុមប្រឹក្សាស្រុកចន្ទ្រា មានចំនួន១៥រូប ស្រី២នាក់ ត្រូវបានតែងតាំងនៅថ្ងៃនេះ ៕ ដោយ:ស្វាយរៀង


 
 

