header ads

Sponsor

ភ្នំពេញ៖ នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ដ្រីម្នាក់បានបើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ ដោយសង្ស័យមានវិបត្តិផ្លូវចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋក្បែរនោះ។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ច ធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ និងធ្វើការលួងលោមស្ដ្រីរូបនេះឲ្យប្រគល់កាំភ្លើងមកសមត្ថកិច្ច ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា មូលហេតុអ្វីបានជាស្ដ្រីរូបនេះបើករថយន្ដចូលវត្ត ហើយបាញ់កាំភ្លើងបែបនេះឡើយ៕

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដាក់បទបញ្ជា និងព្រមានដកបុណ្យស័ក្ដិចោល ព្រមទាំងនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលពូកែខាងបាញ់បោះសេរី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post