header ads

Sponsor

ក្រោយពីចប់កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno ភ្លាម! ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ចេញផលិតផលថ្មីរបស់ខ្លួនចាប់ពីថ្ងៃនោះមក នូវម៉ូឌែល OPPO Reno ធម្មតាមានតម្លៃត្រឹមតែ 529$ ដែលមានគុណសម្បត្តិដូចជាមានកាមេរ៉ាក្រោយភ្លោះទំហំ 48MP +5MP ថតរូបម៉ាកប់ស៊េរី ហើយ វាមាន ROM ទំហំ256GB និង RAM ទំហំ6GB វាមានថាមពលថ្មទំហំ3765mAh វាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost 2.0 និងមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិត(ព្រុយត្រីឆ្លាម)ឡើងអេមផងដែរ។

គុណសម្បត្តិប៉ុណ្ណឹង តម្លៃប៉ុណ្ណេះ គឺស៊ីផុយតែម្តងសម្រាប់ Fan របស់​ OPPO ហើយអ្នកដែលមិនទាន់បានប្រើអាចសាកល្បងបាន ដោយសារតែម៉ូឌែល នេះជាម៉ូឌែលទំនើបចុងក្រោយរបស់OPPO។
ស្របពេលជាមួយគ្នានោះដែរ អ្វីដែលធ្វើអ្នកប្រើប្រាស់ទូរស័ព្ទដៃរំជើបរំជួលខ្លាំងជាងគេគឺបច្ចេកវិទ្យា 60X Digital Zoom ដែលនៅក្នុងតួខ្លួនតួឯកដ៏ស្រស់សង្ហា OPPO Reno 10X Hybrid Zoom ដែលយើងគ្រប់គ្នាដឹងហើយថា​វាជាបច្ចេកវិទ្យាថ្មី និង ទំនើបចុងក្រោយបំផុត តម្រូវទៅតាមការប្រាថ្នាចង់បានរបស់អ្នកជំនាញថតរូប ដែលនិយមថតរូបតាមទូរស័ព្ទដៃប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរ នៅពេលនេះបច្ចេកវិទ្យា 60X Digital Zoom នៅលើកាមេរ៉ាខាងក្រោយរបស់ OPPO Reno 10X អាចធ្វើការ Zoom កាន់តែឆ្ងាយ និងកាន់តែច្បាស់ឡើងកប់ពពកតែម្តង ដែលមិនធ្វើឲ្យពួកគេខកចិត្តឡើយ ដែលវាមានលក្ខណៈពិសេសខុសពី OPPO Reno ធម្មតាដូចជា កាមេរ៉ាខាងក្រោយទំហំ 48MP(ជាកាមេរ៉ាមេ) +13MP ជា Len(កាមេរ៉ា ប្រភេទTelephoto)+8MPជាLen (សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle ) បន្ថែមទៀត ។
មិនតែប៉ុណ្ណោះ OPPO Reno 10X Hybrid Zoom នេះអាចថតវីដេអូ 4K រហូតដល់ទៅ 60tps , វាមាន Audio 3D និង Audio Zoom ថែមទៀត ដែលវាជាចំនុចពិសេសរបស់ក្រុមអ្នកថតរូបជំនាញដាក់តាមខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម៉ូឌែល នេះវាបានមកជាមួយនឹង ROM ទំហំ 256GB និង RAM ទំហំ 8GB និង ថាមពលថ្មទំហំ4065 mAh វាមានប្រព័ន្ធបន្សាបកម្តៅ ហើយវាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និង បច្ចេកវិទ្យាជំនួយល្បឿនដូចគ្នានឹង​ម៉ូឌែល OPPO Reno ធម្មតាដែរ ។
លោកអ្នកអាចចាប់ផ្តើមកុម្ម៉ង់(Pre-order )ទុកម៉ូឌែល OPPO Reno 10X Hybrid Zoom ដែលមានបច្ចេកវិទ្យា60X Digital Zoom ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៤ខែ មិថុនា ឆ្នាំ២០១៩នេះ ក្នុងតម្លៃ 899$ ដោយលោកអ្នកនឹងទទួលបានកញ្ចប់កាដូពិសេសដែលមានតម្លៃរហូតដល់ទៅ $239ដូចជា៖ 1.ម៉ា ស៊ីនបូមធូលី 2.កាស ក្តោបត្រចៀក Bluetooth 3.ស៊ីមស្មាត (លេខពិសេស) ដែលភ្ជាប់គម្រោងស្មាតធំហ្មងរយៈពេល24សប្តាហ៏ពីក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាថែមទៀតផង។ ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link https://www.facebook.com/OPPOCAMBODIA/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post