header ads

Sponsor

ភ្នំពេញៈ មាន​ហេតុការណ៍​ភ្ញាក់ផ្អើលមួយ កើតឡើង​កាលពីវេលាម៉ោង៨យប់ថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប្ដីប្រពន្ធ២នាក់ បានទុករថយន្តដោយបញ្ឆះចោល​ និងមានកូនតូច២នាក់ ហើយ​ត្រូវបាន​ចោរលួចបើកទៅបាត់ ដោយនាំងទាំងកូន២នាក់នោះទៅផងដែរ​ ធ្វើអោយស្រ្ដីជាម្ដាយស្រែកទ្រហោយំ ដួលសន្លប់ជាច្រើនដង ផ្អើលដល់សមត្ថកិច្ច។ ករណីនេះ កើតឡើង​ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្ដាយឈ្មោះ ពៅ បុប្ផា អាយុ៣៨ឆ្នាំ និងប្ដីឈ្មោះ ណុប ពិសី អាយុ៣៨ឆ្នាំ បានជិះរថយន្តរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-4126 មកទិញប្រហិតនៅកន្លែង​ហេតុ ហើយបានទុកកូនតូច អាយុពីរខែ និងបងម្នាក់ទៀត អាយុ១១ឆ្នាំ រួចក៏បញ្ឆេះរថយន្តទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមក មានជនសង្ស័យ២នាក់ ដើរក្រឡឹងរថយន្ត២ទៅ៣ជុំ រួចធ្វើសកម្មភាពលួចបើករថយន្តទៅបាត់ ធ្វើអោយម្ដាយឪពុកភ័យស្លន់ស្លោទ្រហោយំ រាយការណ៍ប្រាប់សមត្ថកិច្ច ដេញស្ទាក់ចាប់បានរថយន្តចំណុចក្បាលថ្នល់ ចំណែកលោកចោរទាំង២នាក់ បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភព បានបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន៤លើក ស្មើនឹង៤នាក់ ។ បន្ទាប់មកសមត្ថកិច្ច ក៏បាន​ដេញស្ទាក់ នាំ​យក​រថយន្ត និងកូនៗតូចពីរនាក់បងប្អូនបានមកវិញ ហើយក៏នាំយករថយន្ត និងជនរងគ្រោះទៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវស្វែងរកក្រុមចោរយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post