header ads

Sponsor

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់ឡេ យីហោ Ah Gi Leder ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង។

ប្រតិបតិ្តការ ចុះត្រួតពិនិត្យទីតាំងខាងលើ​នេះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ០៧ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងលក់ឡេនេះ ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះពិនិត្យដល់ទីតាំងខាងលើ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញឡេមួយចំនួន គ្មានច្បាប់ត្រឹមត្រូវនោះទេ។

ក្រោយប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមាន ១.ឡេការពារកំដៅថ្ងៃសម្រាប់លាប់ពេលព្រឹក (គ្មានម៉ាក) ពណ៌ស ចំនួន ១០០ ប្រអប់។ ២. ឡេការពារកំដៅថ្ងៃសម្រាប់លាប់ពេលព្រឹក (គ្មានម៉ាក) ពណ៌ស្វាយ ចំនួន ១០០ ប្រអប់។ ៣. ឡេលាបស្បែកឲ្យស (គ្មានម៉ាក) ពណ៌មាស ចំនួន ៣៥០ ប្រអប់។ ៤. ឡេលាបស្បែកឲ្យស (គ្មានម៉ាក) ពណ៌ស ចំនួន ២៨០ ប្រអប់។ ៥. ឡេលាបស្បែកក្លិនក្រច ( ម៉ាក MAMIJI AHA VIT C) ចំនួន ២៤ប្រអប់។ ៦. ឡេលាបស្បែកក្លិន CHERRY (ម៉ាក MAMJIAHA VIT C) ពណ៌ផ្ទៃមេឃ ចំនួន១។ ៧. ស្ដាបទឹកដោះគោសម្រាប់ខាត់ស្បែក ម៉ាក Gurepu Milky Spa ចំនួន ២៤ ប្រអប់។ ៨. ក្រែមលាបបបូរមាត់ ម៉ាក Lipstick AAA Angkor ពណ៌ក្រហម ចំនួន ០១ បំពង។ សរុប ទាំងអស់ស្មើនឹង ៨៩៦ប្រអប់ដើ​ម្បីយកទៅ កាន់នាយដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាល នៃក្រសួងមហាផ្ទៃ  ដើម្បីធ្វើការត្រួតពិនិត្យ។

ក្រោយពីធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានបិទអាជីវកម្មជាបណ្តោះអាសន្នសិន ដើ​ម្បីឲ្យម្ចាស់ទីតាំងសុំច្បាស់អនុញ្ញាតជាមុនសិន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post