កំពង់ឆ្នាំងៈ អគាសិក្សាមួយខ្នង ត្រូវអគ្គិភយ័ឆាបឆេះអស់គ្មានសល់ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៩ មិថុនា ២០១៩ នៅចំណុចភូមិយុគន្ធ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានចុះដល់កន្លែងកើតហេតុ បានអោយដឹងថា សាលារៀនមួយនេះ មិនមានសិស្សរៀនទេ ព្រោះជាថ្ងៃឈប់សម្រាក ហើយការឆាបឆេះនេះ វាបណ្តាលមកពីផ្ទាំងសូឡា ដែលបានដាក់នៅលើដំបូលសាលា បង្កឲ្យឆាបឆេះអស់គ្មានសល់អ្វីនោះឡើយ ខណៈដែលសាលានៅឆ្ងាយពីភូមិ។
ពាក់ពន្ធ័ការឆេះសាលាវៀនខាងលើនេះ ប្រជាពលរដ្ឋមានការសោកស្តាយពន់ពេក ដែលសាលារៀនបឋមសឹក្សាយុគន្ធរមួយនេះជាថ្នាលបណ្តុះបណ្តាលមួយយ៉ាងសំខាន់ក្នុងវិស័យអប់រំ ដើម្បីផ្តល់ចំណេះដឹងដល់កុមារា កុមារី ដែលរស់នៅក្នុងទន្លេ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៕