ភ្នំពេញៈ ក្មេងស្ទាវ៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពួកគេបើកឆាកប្រយុទ្ធគ្នា មានដំបងយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១១:០៥នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា យុវជនទំនើងមាន​២ក្រុម ដោយមួយក្រុមៗមានគ្នា៣នាក់ដូចគ្នា តែត្រូវបានសមត្ថកិច្ចបាន៥នាក់ និងគេចខ្លួនបាត់ម្នាក់។

សមត្ថកិច្ច បានឲ្យដឹងទៀតថា យុវជនទាំង៥នាក់ ភាគីម្ខាងមាន៣នាក់ ទី១ ឈ្មោះ អៀង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ អ៊ិន សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ សិស្ស ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី៣ ឈ្មោះ ឈូ ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបប ដឹកជញ្ចូននំ ស្នាក់នៅភូមិព្រេកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ចំណែកភាគីម្ខាងទៀត មានគ្នា២នាក់ ទី១ ឈ្មោះ ចន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកបេប៊ីខេ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២.ឈ្មោះ លឹម ប៊ុនឃាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកបេប៊ីខេ ស្នាក់នៅផ្ទះជួល ជាប់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ករណីហឹង្សាខាងលើ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ចាក់ថា ខាងណាខុស ខាងណាត្រូវនោះទេ ព្រោះពួកគេទាំងសងខាងប្រកែកយកតែត្រូវរៀងៗខ្លួន តែក្នុងករណីនេះពុំមានអ្នករបួសធ្ងន់ធ្ងរឡើយ គ្រាន់តែភាគីម្ខាងបានវាយកម្ទេចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-9195 រងការខូចខាតយ៉ាងដំណំ ។

បច្ចុប្បន្នយុវជនទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលទំនប់ទឹកបណ្ដោះអាសន្ន ដើម្បីសួរនាំ និងដោះស្រាយតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor