header ads

Sponsor

ស្វាយរៀងៈ មាន់វៀតណាម ចំនួន៣,០០០ក្បាល ឆ្លងដែនតាមច្រករបៀងមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ត្រូវសមត្ថកិច្ចការិយល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចាប់ឃាត់នៅតាមព្រំដែន ដើម្បីសាកសួរ សង្ស័យឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀតណាមខុសច្បាប់ តែ៣ម៉ោងក្រោយមក ថៅកែផ្ញើច្បាប់តាមតេឡេក្រាម ឲ្យច្បាប់ទី១ គឺដឹកនៅខេត្តសៀមរាប ក្រោយមកទៀតបានផ្ញើមក គឺនាំចូលតាមច្រកមនោរម្យស្រុកស្វាយទាប ដឹកទៅភ្នំពេញ១,៥០០ក្បាល និងដឹកបន្តទៅខេត្តសៀមរាប១,៥០០ក្បាល។

ករណីមន្ត្រីពេទ្យសត្វចាប់ឃាត់រថយន្តដឹកមាន់រស់នេះ កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ហើយពេលសាកសួររកច្បាប់នាំចូល គឺគ្មានក៏បានបញ្ជូនមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់ការតាមនីតិវិធី ក៏ប៉ុន្តែ ពេលបើកបរមកដល់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប រថយន្តក៏ខូចទៅមុខលែងរួច។

បើតាមប្រជាពលរដ្ឋរស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប បានឲ្យដឹងថា រយៈពេលជាងកន្លះខែនេះ ក្នុងចុងខែឧសភា២០១៩ និងខែមិថុនានេះ ក្រុមឈ្មួញបានសម្រុកដឹកសត្វមាន់រស់ពីប្រទេសវៀតឆ្លងដែនចូលមកតាមច្រករបៀងមនោរម្យនេះ ទាំងយប់ទាំងថ្ងៃ ក្នុងរថយន្ត១គ្រឿង មានមាន់ចាប់ពី០៣ពាន់ក្បាល ទៅ៦ពាន់ក្បាល គឺចាប់ម៉ោង២ទៀបភ្លឺ និងជួនកាលម៉ោង៦ព្រឹកដឹកឡើងទៅផ្លូវជាតិលេខ១ ឆ្ពោះទៅរាជធានីភ្នំពេញ។

ទាក់ទិនករណីនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹង នៅព្រឹកថ្ងៃទី២៨មិថុនាថា មន្ត្រីពេទ្យសត្វបានចុះទៅតាមមូលដ្ឋានជាប់ព្រំដែនវៀតណាម ដើម្បីបាញ់ថ្នាំសុវត្ថិភាពជមំងឺប៉េស្តជ្រូកអាហ្វ្រិក តាមផ្ទះរបស់ប្រជាពលរដ្ឋ ក៏បានប្រទះឃើញរថយន្តដឹកសត្វមានរស់ ក៏ឃាត់ដើម្បីសាកសួរច្បាប់ទម្លាប់ ក៏ប៉ុន្តែ អ្នកបើកបររថយន្តប្រាប់ថា ច្បាប់នៅឯថៅកែកាន់ ពួកគេគ្រាន់តែអ្នកស៊ីឈ្នួលទេ។ សមត្ថកិច្ចក៏ឃាត់រថយន្តនេះ បញ្ជូនមកមន្ទីរកសិកម្មខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក៏ប៉ុន្តែ ពេលបញ្ជូនរថយន្តដឹកមាន់នោះ មកដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ក៏ខូចរថយន្តទៅមុខលែងរួច។

រហូតដល់១និង៣០នាទីរសៀល ទើបប្រធានក្រុមហ៊ុនប៊ីអឹមហ្វិដខេមបូឌា ឯ.ក ផ្ញើច្បាប់តាមតេឡេក្រាមមកឲ្យសមត្ថកិច្ចយើង ក៏សម្រួលឲ្យក្រុមហ៊ុនយកមាន់ចរាចរណ៍តាមច្បាប់អនុញ្ញាតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ហើយអ្វីដែលមហាជនមានចម្ងល់នោះ ច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុនដឹកមាន់ក្នុង១គ្រឿង១,៥០០ក្បាល គឺ១គ្រឿងដឹកទៅរាជធានីភ្នំពេញនិង១គ្រឿងទៀតដឹក១,៥០០ក្បាលទៅខេត្តសៀមរាប ដែលមានរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3B-3788 និងរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C-9265 ដោយធ្វើចរាចរណ៍តាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៦ ចំណែករថយន្តដែលសមត្ថកិច្ចឃាត់នោះជាក់ស្តែងរថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0737 ដឹកមាន់រហូត៣,០០០ក្បាល ហើយច្បាប់គឺផុតសុពលភាពទៀត សូមមើលលិខិតចំនួន២ច្បាប់ ដែលផ្ញើតាមតេឡេក្រាមឲ្យមន្ត្រីជំនាញ។

ហើយប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយយប់គេដឹកចាប់២ទៅ៣គ្រឿងឯណោះ ហើយក្នងរថយន្ត១គ្រឿងចាប់ពី៣,០០០ក្បាលទៅ៦,០០០ក្បាល មិនដែលឃើញមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យទេទាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post