header ads

Sponsor

កំពង់ឆ្នាំងៈ សេចក្តីរាយការណ៍មួយ បានបង្ហើបអោយដឹងថា លោកវេជ្ជបណ្ឌិនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវរងការប្តឹងពីនារីបុគ្គលិកនៃមន្ទីរពេទ្យថា បានប៉ុនប៉ង​ចាប់រំលោភនាង នៅក្នុងបន្ទប់ទឹក តែមិនបានសម្រេច ទើបនារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

ហេតុការណ៍ប៉ុនប៉ងចាប់រំលោភនេះ បានកើតឡើងតាំង​យប់ថ្ងៃទី២៣ មិថុនា ២០១៩ កន្លងទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ប្រភពពីមន្ទីរពេទ្យ បានបង្ហើ​បអោយដឹងថា វេជ្ជបណ្ឌិត ដែលរងការប្តឹងបានចាប់រំលោភបុគ្គលិកពេទ្យដូចគ្នា មិនបានសម្រេចនោះ ឈ្មោះ ហេង សេងហ៊ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី២៥ មិថុនា២០១៩។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប្រមាណ១១ ៖១២ព្រឹកថ្ងៃទី២៥ មិថុនា ២០១៩ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនលោកវេជ្ជបណ្ឌិតផ្នែកពិគ្រោះជំងឺដំបូងម្នាក់​ នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ស្ត្រីម្នាក់ ជាបុគ្គលិកពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្ទាល់តែម្ដង។

ប្រភពបង្ហើបអោយដឹងទៀតថា នៅពេលដែលនាងក្រមុំជាអ្នកគ្រូពេទ្យបានដើរចូលក្នុងបន្ទប់ទឹក(ពេលយប់) ហើយត្រូវលោកវេជ្ជបណ្ឌិតរូបនោះ ចូលទៅតាមពីក្រោយ ហើ​យចាប់ឱបនាងពីក្រោយ ប៉ុនប៉ងផ្តួលរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួច ហើយរត់ចេញមកក្រៅសំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវលោកវេជ្ជបណ្ឌិតរូបនោះដេញតាមនាងរហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់នាងអង្អែលភ្លៅ ធ្វើអោយនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកនោះទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។

ប្រភពពីសមត្ថកិច្ច បានអោយដឹងទៀតថា នៅវេលាម៉ោង៥ល្ងាចនៅថ្ងៃនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យដោយយកចិត្តទុកដាក់ដោយផ្ទាល់តែម្ដង។

ប្រភពពីសមត្ថកិច្ច ដែលកំពុងសាកសួរ បានបង្ហើបអោយដឹងថា លោកវេជ្ជបណ្ឌិតរូបនេះ បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តទៅលើរូបនាងមែន និងគ្រាន់តែឱបនាងពីក្រោយប៉ុណ្ណោះ។ ក្នុងនោះជនសង្ស័យ ព្រមសងសំណងចំនួន៨ពាន់ដុល្លារ ធ្វើការប៉ះប៉ូវ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនោះមិនត្រូវ ភាគីខាងស្ត្រីរងគ្រោះមិនព្រមទទួលយកឡើយ ដោយទាមទារធ្វើ​យ៉ាងណាអោយសមត្ថកិច្ចអនុវត្តតាមច្បាប់  ។

ចំណែកលោក សូរិន្ទ ធីរ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាករណីនេះ គឺពិតជាមានមែន ហើយលោកបានបញ្ជាក់ថា នេះជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូពេទ្យទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ បានឃើញនូវសកម្មភាពមែន។ លោកបានបញ្ជាក់ថា ដុកទ័រនោះ គឺមានឈ្មោះ ហេង សេងហ៊រ ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន​ពីន្ត្រីជំនាញ បានបង្ហើ​បអោយដឹងនៅវេលាម៉ោង៧៖៥នាទីល្ងាចថ្ងៃទី២៥ មិនថុនា ២០១៩ថា មកដល់ពេលនេះ ជនសង្ស័យជា​វេជ្ជបណ្ឌិខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាលយ័ប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការនគបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន រង់ចាំកសាងឯកសាបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការនៅថ្ងៃបន្ទាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post