header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩  ក្នុងឱកាស ចូលរួមប្រជុំមួយក្នុងសភាអឺរ៉ុប ជាមួយលោក សម រង្ស៊ី និងភរិយាលោក សម រង្ស៊ី នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក លោកស្រី មូរ សុខហួរ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា “ មកដល់ពេលនេះមានសមាជិករដ្ឋសភា សហភាពអឺរ៉ុប ចំនួន៦រូបហើយ ដែលបានបញ្ជាក់ពីការចូលរួមដំណើរមាតុភូមិនិវត្តន៍ ជាមួយលោកប្រធានស្តីទី សម រង្ស៊ី និងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផ្សេងៗទៀត ក្នុងពេលឆាប់ៗនេះ” ។

តាមរយៈការបកប្រែជាភាសាខ្មែរ របស់លោកស្រី មូរ សុខហួរ បានថ្លែងថា សមាជិកសភា EU ម្នាក់ក្នុងចំណោម៦នាក់ ដែលថា នឹងអមដំណើរមកនោះ ដែលមកពីប្រទេសអេស្ប៉ាញ “ខ្ញុំមានការអាណិតប្រជាពលរដ្ឋកម្ពុជា ខ្ញុំត្រូវតែទៅជាមួយមិត្តរបស់ខ្ញុំ ទៅប្រទេសកម្ពុជា។ នៅក្នុងប្លុកថ្មី ដែលទើបតែបោះឆ្នោតនៅសភាអឺរ៉ុបនេះ គឺខាងប្រជាធិបតេយ្យសេរីនិយម គឺពួកខ្ញុំបានឈ្នះ ហើយខ្ញុំនឹងរក្សានូវអ្វី ដែលជាជំហរនៃក្រុមរបស់ខ្ញុំ ដើម្បីទាមទារឲ្យមានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post