ភ្នំពេញៈ រថយន្ត LEXUS GS300 បើ​កបុកម៉ូតូ Suzuki Nex II ជិះឌុបគ្នា៣នាក់ នៅចំណុច​ផ្លូវបំបែកជាបួន ផ្លូវ២៣៨ កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ បណ្ដាលឲ្យជនរងគ្រោះ២នាក់ របួសធ្ងន់ ចំណែកឯអ្នកបើកម៉ូតូខ្ទាតចេញពីម៉ូតូរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖២៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៩ នៅផ្លូវបំបែកជាបួន ផ្លូវ២៣៨ កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន  រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើ​តហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex II ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខស្វាយរៀង 1N-8392 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ផ្លូវ​លេខ៣២៨ ក៏មានរថយន្តម៉ាកឡិចស៊ីស GS300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY-0606 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣២៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយមិនបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹង  បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់  ភ្លាមរថយន្តបង្កបានព្យាយាមបើករត់ទាំងម៉ូតូជាប់ក្រោយរថយន្តអូសបែកផ្កាភ្លើងពេញផ្លូវរហូតមកដល់ផ្ទះ ទើបចតរថយន្តចោលរត់ចូលផ្ទះបាត់ ត្រូវប្រជាពលរដ្ឋដេញតាមមកទាន់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យ២នាក់ ចំណែកម្នាក់ទៀតរបួសស្រាល បានដេញតាមរថយន្តបង្ក ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុល និងមើលជំងឺទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor