ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ចេញពីផឹកស៊ីស្រវឹងទោរទន់ បើករថយន្តព្រុស (PRIUS) រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវវៀចអស់មួយកង់ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង៤ទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅជិតគល់ស្ពាន អាកាសក្បាលថ្នល លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវយ័ក្មេងរូបស្រស់សោភាម្នាក់ មិនដឹងថាចេញពីកម្មវីធីជួបមិត្តភក្តិនៅកន្លែងណានោះ គឺបានបើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រុស (TOYOTA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6486 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ខណៈមកដល់ចណុចកើតហេតុ ក៏ស្រាប់រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវ បណ្តាលវៀចអស់មួយកង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាត បែកកង់មុខចំហៀងខាងឆ្វេង ផ្ទុះពោងសុវត្តិភាពទាំងពីរ ហើយព្យាយាមបើកចេញពីកន្លែងកើតហេតុ ប្រហែល៥០ម៉ែត្រ ទើបផ្ទុះកង់មុខខាងឆ្វេង បន្តដំណើរទៅមុខលែងរួច។ ភ្លាមៗនោះដែរ ក៏មានរ៉ឺម៉កដឹកបន្លែមួយគ្រឿង បើកមកពីក្រោយយកដេប៉ាឡើងស្ពានក្នុងល្បឿនលឿន វ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងគូថក្រោយខាងលើ បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។

តែបើតាមការអះអាងរបស់នារីម្ចាស់រថយន្ត បានប្រាប់ថា រូបនាងបានឈ្លោះគ្នាជាមួយអ្នកផ្ទះ ទើបបើករថយន្តចេញមកខាងក្រៅ រួចនាំបុរសភេទទី៣ម្នាក់ ចូលក្លឹបមួយកន្លែង ជាមួយមិត្តភក្តិផ្សេងទៀត ហើយពេលចេញមកវិញ រូបនាងបានបើករថយន្តមកដល់ចំណុចកើតហេតុ គេចរ៉ឺម៉កមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវតែម្ដង។ ភ្លាមៗនោះដែរ ភាគីខាងរ៉ឺម៉កដឹកបន្លែ បានធ្វើការសម្របសម្រួលគ្នា ជាមួយនិងខាងរថយន្ត ដោយយល់ព្រមសងការខូចខាតទៅខាងរថយន្ត ចំនួន៥០ដុល្លារ បញ្ចប់រឿងតែម្តង។

ក្រោយកើតហេតុ ដោយសារតែរថយន្តប៉ះពាល់ជាមួយនិងទ្រូងផ្លូវ ហើយណាមួយអ្នកបើកបរស្រវឹងផងនោះ សមត្ថកិច្ចជំនាញក៏បានធ្វើការឃាត់ខ្លួនទាំងអ្នកបើកបរ និងរថយន្តបង្កយកទៅរក្សារទុក នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post