header ads

Sponsor

ភ្នំពេញៈ ក្មេងស្ទាវ២នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូទាំងថ្ងៃ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត ត្រូវកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួននាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីណែនាំ អប់រំ និងឲ្យអាណាព្យាបាល មកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត។

ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង៤៖០៥នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងស្ទាវទាំង២នាក់ ទី១.ឈ្មោះ ហេង សុខធា, ទី២.ឈ្មោះ សួន ដារ៉ា ពួកគេទាំងពីរមានទីលំនៅជិតគ្នា ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលឃាត់ខ្លួនក្មេងស្ទាវទាំង២នាក់នេះ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នឹងអធិការរងលោកវរសេនីយ៍ត្រី គង់ សុវង្ស នៃអធិការដ្នាននគរបាលខណ្ឌមានជ័យ កងកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បានបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចេញល្បាតមកដល់ចំណុចខាងលើ ស្រាប់តែឃើញយុវជន២នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ  1GV-6372 ជិះឌុបគ្នា ធ្វើដំណើរតាមផ្លូវ ដោយមិនដឹងថា មានកម្លាំងសមត្ថកិច្ចកំពុងល្បាត នៅខាងក្រោយឡើយ ស្រាប់តែពួកគេបាននាំគ្នា បង្ហោះម៉ូតូតាមផ្លូវ ម្ដងហើយម្ដងទៀត ទើបកម្លាំងកងកម្លាំងអន្តរាគមន៍ ប្រដេញតាមស្ទាក់ឃាត់បាន ហើយនាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ រួចប្រគល់ឲ្យប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការអប់រំណែនាំបន្ត និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត។

ក្រោយឃាត់ខ្លួន សួរនាំ និងស្រាវជ្រាវប៉ុន្មានម៉ោងក្រោយរកឃើញថា ក្រុមក្មេងទំនើងទាំងនេះ មិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់ ក៏សម្រេចអប់រំណែនាំ ឲ្យអាណាព្យាបាលមកធានា ដោយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post