header ads

Sponsor

តាកែវៈ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ និងតាមការបញ្ជាពីឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង កាលពី៣៖៣០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម(លួចរថយន្ដ)។

ជនសង្ស័យទទួលផលចោរកម្ម​ឈ្មោះ ជីម សំនិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកូនរមា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

យោង​តាមពាក្យបណ្តឹងឈ្មោះ ម៉ូសំ រីពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់រថយន្ត​ពីខេត្តព្រះសីហនុ ហើយតាមរកឃើញតាមរយៈប្រពន្ធ GPS  នៅផ្ទះជនសង្ស័យខាងលើ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយឃាត់ខ្លួន ឈ្មោះ ជីម សំនិត បានសារភាពថា រូបគេបានទិញរថយន្តមួយគ្រឿងម៉ាក lexus RX300 ពីឈ្មោះ ហេង ជាអ្នកបកប្រែភាសាចិន រស់នៅខេត្តកំពត ក្នុងតម្លៃ៤០០០ដុល្លារ ដោយអោយ១០០០ដុល្លារសិន នៅសល់ចាំអោយ ក្រោយប្រគល់ឯកសារគ្រប់។

បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវរកជនសង្ស័យជាចោរលួចរថយន្តយកមកផ្តន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post