header ads

Sponsor

ស្វាយរៀងៈ ឪពុករវល់ទៅធ្វើការ ម្តាយជាប់មើលកូនខ្ចីភ្លេចខ្លួន ក្មេងស្រីអាយុ៣ខួបម្នាក់ ក៏ដើរទៅខាងក្រោយផ្ទះដែលមានស្រះទឹកធ្លាក់ចូលស្រះទឹកលង់លិចបាត់ តែសំណាងល្អមានអ្នកឃើញទាន់ ចុះស្រង់យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាបទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី១៧ ខែមិថនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសាច់ញាតិរបួសក្មេងស្រីរងគ្រោះខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយម្តាយរបស់ក្មេងរងគ្រោះជាប់រវល់មើលកូនខ្ចីដែលទើបសម្រាលបានតែប៉្មន្មានខែនោះភ្លេចខ្លួនមួនភ្លែត មានអីកូនស្រីដើរតេះតះទៅខាងក្រោយផ្ទះដែលមានស្រះទឹកក៏ធ្លាក់ចូលទៅក្នុងស្រះទឹកលិចបាត់។

ប្រភពខាងលើបានបន្តទៀតថា ស្របពេលនោះមានអ្នកជិតខាងដើរកាត់ម្តុំក្រឡេកមកឃើញទាន់ ក៏បានរត់មកចុះស្រង់ក្មេងស្រីពីក្នុងទឹក ប៉ុន្តែក្មេងស្រីលង់ផឹកទឹកឡើងឆ្អែតទៅក៏នាំគ្នាដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ ហើយក្មេងស្រីដែលធ្លាក់ចូលស្រះទឹកនោះមានឈ្មោះ យៀក លីហួ អាយុ៣ខួប ឪពុកមានឈ្មោះ យៀក វណ្ណលី មុខរបរដឹកអីវ៉ាន់ដាក់រោងចក្រ និងម្តាយមានឈ្មោះ សុខ ចន្ធី មុខនៅផ្ទះ ហើយបច្ចុប្បន្នក្មេងស្រីកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រសូតិ។

នេះជាការធ្វេរប្រហេសរបស់ឪពុកម្តាយ ដែលមានកូនតូចៗ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនៗរបស់លោកអ្នក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post