ភ្នំពេញ ៖ កម្មវិធីសម្ពោធជាផ្លូវការទូរស័ព្ទម៉ូឌែលស៊េរីថ្មី OPPO Reno បានប្រារព្ធធ្វើឡើងកាលពីរាត្រីថ្ងៃទី ៤ខែមិថុនានេះ បាន ប្រពឹត្តទៅនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញ ប្រកបដោយភាពអធិកអធមក្រៃលេង ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង មានការចូលរួមពីសំណាក់ក្រុមអ្នកជំនួញធំៗផងដែរ។ ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OPPO ក្នុងការបង្កើត និង រចនាទូរស័ព្ទថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតឲ្យទាន់តាមសម័យកាលនីមួយៗ និង មានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ ក្នុងរយៈកាលចុងក្រោយនេះ ជាពិសេសកក្រុមហ៊ុនស្មាតហ្វូន OPPO មានគំនិតបង្កើតសមាគមថតរូបដើម្បីលើកស្ទួយវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ ទៅកាន់អន្តរជាតិផងដែរ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង អ្នកតំណាងក្រុមហ៊ុន OPPO បានអញ្ជើញបើកសម្ពោធជាផ្លូវការនូវស្លាកសញ្ញាតំណាងឲ្យសមាគមនថតរូប OPPO Photography Academy ចាប់ពីថ្ងៃនេះតទៅទន្ទឹមគ្នានឹងការសម្ពោធទូរស័ព្ទស៊េរីថ្មី OPPO Reno ប្រចាំនៅប្រទេសកម្ពុជាផងដែរ ។
គួររំលឹកដែរថាក្រោយពីទទួលបានភាពជោគជ័យក្នុងការចែកចាយម៉ូឌែលចុងក្រោយ និង ភាពវិវឌ្ឍន៍នៃម៉ូឌែល ត្រកូល F ដែលត្រូវបានគេដាក់ឈ្មោះថាជាអ្នកជំនាញស៊ែលហ្វី (Selfie Expert) ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍ និង កំពុងអភិវឌ្ឍន៍នានានៅលើសកលលោករួចមក ជាបន្តបន្ទាប់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាបានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីមួយស្រឡាងមួយម៉ូឌែលទៀតដែលមានឈ្មោះថា OPPO Reno Series ដែលជាស្មាតហ្វូនកំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំំងនៅតំបន់អាស៊ី នៅប្រទេសចិន និង នៅតំបន់អ៊ឺរ៉ុប ដោយម៉ូឌែលនេះបានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចប្រើប្រាស់ក្នុងការថតរូបដូច Camera 4K បានទាំងរូបសន្លឹក និង រូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំយ៉ាងងាយ ស្រួលថែមទៀតផង។ ស្របពេលដែល OPPO Reno បង្ហាញខ្លួននៅប្រទេសកម្ពុជានោះដែរ ក្រុមហ៊ុនក៏បានបង្កើតនូវក្លិបតូចមួយដែលមានឈ្មោះថា OPPO Photography Academy ក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីស្នាដៃ របស់អ្នកដែលតេពកោសល្យក្នុងការថតរូប និង ស្រលាញ់ការថតរូបធម្មជាតិ ប្រាង្គប្រាសាទបុរណ បែបវប្បធម៌ ប្រពៃណី បង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិត និង មានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចទទួលបានឱកាសបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សារធាណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ។
ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មាន២ពណ៌គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ាក្រោយទំហំ 48MP+13MP , ដែលមានលក្ខណៈដូចជាបំពាក់ Lenកាមេរ៉ា3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជាបំពាក់ Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ + 13MP បំពាក់ Len ក្នុងកាមេរ៉ាប្រភេទTelephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈUltra-Wide Angle បន្ថែមទៀត ហើយចំពោះ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅកម្រិត10ដង និង 60ដងឯនោះ ដោយវាក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ ដោយកាន់តែ Zoom កាន់តែច្បាស់ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅពេលនេះ សម្រាប់កាមេរ៉ាមុខវិញរចនាឡើងជារាងបញ្ឈិត តាមទំរង់ត្របកផ្កាឈូក Opera House នៅប្រទេសអូស្រ្តាលីទំហំ 16 MP, មានថ្មទំហំ4065 mAh , Flash Charge VOOC 3.0, RAM ទំហំ 8GB និង ROM 256GB, កម្រិតអេក្រង់លាតពេញ93.1% ហើយបច្ចុប្បន្ននេះ OPPO បាននឹងកំពុងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិនៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដោយក្នុងនោះ OPPO Reno ធម្មតាតម្លៃ 529$ និង OPPO Reno 10X Hybrid ដែលមានបច្ចេកវិទ្យា 60X Digital Zoom តម្លៃផ្លូវការ 899$។
សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០១៩នេះគឺជាឆ្នាំថ្មីក្នុងការចាប់ផ្តើមទសវត្សរ៍ទី2នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនូវ Logoថ្មី ដោយLogo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិចនោះ នឹងផ្លាស់ប្តូរទៅជា Logo OPPO ថ្មី ដែលមាន Font អក្សររាងមូល មានលក្ខណៈសាមញ្ញនិងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះបានធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះគ្នា ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមកពីគ្រប់ជាតិសាសន៍ផងដែរ។ លើសពីនេះទៅទៀតក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្មឲ្យបានកាន់តែឆាប់រហ័ស ឲ្យកាន់តែទូលំទូលាយ និងបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួនដូចជា Reno series ជាដើម ដែលកំពុងត្រៀមបង្ហាញខ្លួនរួចជាស្រេចទៅក្នុងទីផ្សារជាសកល ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPOទាំងអស់ នឹងមកជាមួយនឹងរូបថ្មី Logo OPPOថ្មី ជាទម្រង់បែបអក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ដូច្នោះដែរ ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងអស់៕