header ads

Sponsor

សៀមរាបៈ កុមារីអាយុ២ឆ្នាំ ឪពុករវល់ទៅផ្សារ ម្ដាយទើបសម្រាលកូនខ្ចី បានដើរធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវសត្វក្រពើខាំហែកស៊ី សល់តែលលាដ៍ក្បាល។

ហេតុការណ៍នេះ កើតឡើងនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ​ រស់នៅ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា តាមការសាកសួរ ឪពុក កុមារីរងគ្រោះ បានប្រាប់ថា នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយ ដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូន ស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញ ក៏ឡើងទៅមើលក្នុងទ្រុងក្រពើ ស្រាប់តែឃើញលលាដ៍ក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាដ៍ក្បាលតែបុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post