header ads

Sponsor

នៅថ្ងៃអាទិត្យ ១៣ រោច ខែជេស្ធ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្តមវិល្លាម និង ឯកឧត្តម សុខលីម បានចូលរួមបិទបញ្ចប់ការប្រកួតបាល់ទាត់យុវជនមិត្តភាពខេត្តកំពង់ស្ពឺ ពានរង្វាន់វឌ្ឍនាសាប៊ុង ប្រកបដោយក្ដីរីករាយ និងរកឃេីញអ្នកទទួលបានជ័យលាភីក្នុង៣៦ប្រកួតនៃវគ្គផ្ដាច់ព្រ័តក្នុងចំណោម១២ក្រុមគឺ

១ ម្ចាស់ពានរង្វាន់ជ័យលាភីលេខ១មេដាយមាសបានទៅ លេីក្រុម William FC

២ ម្ចាស់ជ័យលាភីលេខ២មេដាយប្រាក់បានទៅលេីក្រុម Serv

៣ ម្ចាស់ជ័យលាភីលេខ៣មេដាយសំរិទ្ធបានទៅលេីក្រុមផ្ទះទឹកកក

៤ ក្រុម agape គឺទទួលបានរង្វាន់លួងចិត្ត ។

ក្នុងឱកាសនេះដែរ ក្នុងនាមឯកឧត្តម ជាប្រធានគណកម្មាធិការៀបចំការប្រកួតពិតជាមានក្ដីសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសទោះជារវល់យ៉ាងណាក្ដីក៏ឆ្លៀតពេលចូលរួមមេីលការប្រកួតក្នុងថ្ងៃបញ្ចប់នេះ ឯកឧត្តមក៏បានផ្ដាំផ្ញេីដល់កីឡាករថា ការលេងបាល់ទាត់ប្រៀបប្រដូចបាននឹងដំណេីរជីវិតដូច្នេះដែរ យេីងពុំដឹងថាថ្ងៃមុខនឹងក្លាយជាបែបណានោះទេ សំខាន់ត្រូវប្រេីបច្ចេកទេសក្នុងការដោះស្រាយបញ្ហា និងវិធីល្អៗសម្រាប់ទៅដល់គោលដៅ ដោយគួបផ្សំជាមួយការខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដោយមិនគួរអស់សង្ឃឹមឡេីយ ប្រសិនជារត់មិនឈ្នះសុំដេីរ ប្រសិនជាដេីរមិនទាន់ សុំលូន ទោះលូនមិនកេីត សុំននៀល ទោះបែបណាក៏មិនត្រូវបញ្ឈប់នោះដែរ ត្រូវខិតខំតស៊ូអោយអស់លទ្ធភាព ដែលវាមិនខុសពីការប្រកួតបាល់ទាត់នៅលេីទីលាននោះទេទោះគេស៊ុតចូលប៉ុន្មានគ្រាប់ក៏យេីងមិនត្រូវបាក់ទឹកចិត្ត ។

ឯកឧត្តមបានផ្ដាំផ្ញេីបន្ថែមថា លេីផ្ទៃជីវិតរបស់មនុស្សយេីងតែងមានខុសទាស់ដោយចេតនា និងអចេតនាលេីអ្នកដទៃ ឬអ្នកដទៃធ្វេីលេីយេីង តែបញ្ហានេះមិនសំខាន់ទេ សំខាន់ស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទេដែលជាសញ្ញានាំមកនូវសន្តិភាព ដូចគ្នានឹងកីឡា តែងមានការប៉ះពារជាយថាហេតុ ប៉ុន្តែភាពល្អបំផុតរបស់អ្នកកីឡាកគឺត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ការបង្កេីតវប្បធម៌អធ្យាស្រ័យអោយយុវជន យុវតីជាការបង្រៀនអោយពួកគេកសាងនូវ ឯកភាពជាតិ កាន់តែរឹងមាំ ដែលវាមិនខុសពីការប្រកួតបាល់ទាត់នៅលេីទីលាននោះទេ ប៉ះគ្នាប៉ុណ្ណា ក៏មិនឈ្នះការសំពះសូមទោសនោះដែរ។

ឯកឧត្តមបានបន្ថែមទៀត លោកនឹងបង្កេីតការប្រកួតបន្ថែម គ្រប់ខេត្តក្រុង ហេីយឯកឧត្តមកំពុងរៀបចំពានប្រណិតឈ្មោះ William Cup ជាមួយទឹកប្រាក់រង្វាន់ សរុប10000$ ហេីយរៀបចំកម្មវិធីប្រកួតបន្តនៅថ្ងៃខាងមុខនេះ ដេីម្បីជាការបង្ហាញនូងស្មារតីគាំទ្រលេីវិស័យកីឡា ដែលជាមូលដ្ឋាននាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព , ជាពិសេសឯកឧត្តមនឹងចូលរួមចំណែកក្នុងការលេីកស្ទួយវិស័យកីឡាជាតិយេីងអោយក្លាយជាវិស័យមួយដែលងាយរុញច្រានប្រទេសអោយលេចធ្លោរលេីឆាកអន្តរជាតិ ។

ក្នុងឱកាសឯកឧត្តមសូមអរគុណចំពោះកីឡាករទាំងអស់ដែលចូលរួមប្រកួតដោយស្វិតស្វាញប្រកបដោយស្នាមញញឹម និងសូមអរគុណគ្រូបង្វឹកគ្រប់ក្រុមរួមទាំងគណកម្មាធិការគ្រប់គ្រងការប្រកួតជាពិសេសលោកអាជ្ញាកណ្ដាលផងដែរ។

គាំទ្រអោយយុវជនចូលរួមលេងកីឡា និង ខិតខំរៀនសូត្រហេីយគេចអោយឆ្ងាយពីថ្នាំញៀន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post