header ads

Sponsor

តាកែវៈ មនុស្សចំនួន១២នាក់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុងចំណោមមនុស្សជិត២៥នាក់ ដែលជួបគ្រោះថ្នាក់ ដោយសារ​រថយន្តបើករអិលធ្លាក់ថយក្រោយចុះពីលើភ្នំចំបាប់ នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩។

សមត្ថកិច្ច បានអោយដឹងថា មូលហេតុដែលមានរថយន្តដឹកអ្នកដំណើរប្រភេទ ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0173 បានដឹកអ្នកដំណើរឡើងលើភ្នំចំបាប់ ក្នុងគោលបំណងទៅធ្វើបុណ្យនោះ គឺបើកបរដោយឈ្មោះ សុន កុសល ហៅកៀត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតានន ឃុំត្នោត ស្រុកបាទី បានដឹកមនុស្សប្រហែលជា ២៥នាក់ លុះឡើងមកដល់ចំណុចខ្ពស់ចំណោទ ក៏រអិលរថយន្តថយក្រោយធ្លាក់ផ្លូវ បណ្ដាលឲ្យ​របួសមនុស្សចំនួន ១២នាក់ ក្នុងនោះមានប្រុស៦នាក់ រងរបួសស្រាលទាំងអស់ ។

សមត្ថកិច្ចស្រុកបាទី បានអោយដឹងថា ជនរងគ្រោះដែលរងរបួសក្នុងហេតុការណ៍ខាងលើ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះ ក្នុងនោះរួមមាន ទី១ ឈ្មោះ ដាន់ ចាន់រត្ន ប្រុស អាយុ០៥ឆ្នាំ ទី០២ ឈ្មោះ ខន សុខេន ប្រុស អាយុ ១៧ឆ្នាំ ទី០៣ឈ្មោះ ជន ចក់ ប្រុស អាយុ ៦០ឆ្នាំ ទី០៤ ឈ្មោះ ម៉ៅ វិច្ឆិកា ភេទស្រី អាយុ១៥ឆ្នាំ ទី ០៥ឈ្មោះ អ៊ូ លុន ភេទប្រុស អាយុ ៨០ឆ្នាំ ទី០៦ឈ្មោះ ជិន ខន ភេទស្រី អាយុ៦៤ឆ្នាំ ទី០៧ឈ្មោះ អាំ យ៉ាន់ ភេទស្រី ទី០៨ឈ្មោះ ម៉េក ភេទប្រុស ទី ០៩មានឈ្មោះ ហុង ភេទប្រុស ទី១០ឈ្មោះ អេង មៀច ភេទស្រី ទី១១មានឈ្មោះ យ៉ង ភេទស្រី ទី១២ មានឈ្មោះ ខុម ភេទស្រី អ្នកទាំង ១២នាក់នេះរងរបួសស្រាល។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺមិនបណ្តាលអោយអ្នកណាម្នាក់បាត់បង់ជីវិតឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post