header ads

Sponsor

ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បាន​ចាត់វិធានការក្តៅ ចុះធ្វើការរុះរើសំណង់ខុសច្បាប់ ដែលសាងសង់រំលោភដីឆ្នេរសមុទ្រ ឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារខេត្ត/ក្រុងព្រះសីហនុ​ សហការជាមួយប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះអនុវត្តធ្វើការរុះរើ សំណង់អនាធិបតេយ្យ ដែលសាងសង់ នៅលើឆ្នេរសមុទ្រ អូរត្រេះ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សំណង់ដែលសាងសង់លើចំណីឆ្នេរអូរត្រេះ ខាងលើនេះ បើតាមប្រភពឱ្យដឹង គឺជារបស់ជនជាតិចិន ដែលធ្វើការសងសង់ដោយកម្មករជាជនជាតិខ្មែរ បើតាមប្រសាសន៍លោកអភិបាលរងក្រុងព្រះសីហនុ បានឱ្យដឹងថា សំណង់ខាងលើនេះ​ ក្រុមការងារធ្លាប់​ចុះហាមឃាត់ម្ដងរួចមកហើយ ដោយទុកឱសានវាទចំនួន៣ថ្ងៃ ឲ្យម្ចាស់ធ្វើការរុះរើដោយខ្លួនឯង ប៉ុន្តែរហូតមកដល់ថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០១៩ ម្ចាស់សំណង់មិនទាន់ធ្វើការរុះរើដោយខ្លួនឯងនៅឡើយទេ ដូច្នេះទើបកម្លាំងខេត្តក្រុង មន្ទីរទេសចរណ៍ និងប្រជាការពារក្រុង ចុះធ្វើការរុះរើតែម្ដង។

បើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ក៏ដើរតួនាទីសំខាន់ ក្នុងការថែរក្សាឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុនេះ ដូច្នេះសំណង់ ដែលសាងសង់រំលោភលើឆ្នេរ ដែលគ្មានមានច្បាប់អនុញ្ញាតទាំងនេះ។

គួររំលឹកផងដែរថា កន្លងមក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គាំទ្រលើការអនុវត្តច្បាប់របស់ អាជ្ញាធរខេត្តព្រះសីហនុ ដែលតែងតែធ្វើការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យ ដែលសាងសង់រំលោភលើឆ្នេរសមុទ្រក្នុងខេត្តមួយនេះ ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ជនជាតិខ្មែរមិនសូវមានអ្នកសាងសង់រំលោភឆ្នេរឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post