header ads

Sponsor

ភ្នំពេញៈ នារី​រូបស្រស់ម្នាក់ មិនដឹងមកពីណា បានមកអង្គុយយំតែឯងលើសួនច្បារ សង្ស័យមានវិបត្តិ ស្រាប់តែមួយសន្ទុះក្រោយមក បានឡើងលើបង្កាន់ដៃ លោតសម្លាប់ខ្លួនពីមាត់ច្រាំងទន្លេតែម្ដង តែសំណាង​ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ នាំគ្នាចុះទៅជួយហើយយកខ្សែចងទាញឡើងលើច្រាំងវិញ រួច​ហៅរថយន្តសង្គ្រោះឲ្យមកដឹកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣៖០១នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេត្រើយខាងកើតទល់មុខសាលាបឋមសិក្សាជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនដំបូងគេឃើញមានមនុស្សស្រីប្រុសមួយក្រុម បានអង្គុយផឹកស៊ីនៅលើចិញ្ចើមផ្លូវជាច្រើនម៉ោង ខណៈដល់ម៉ោងខាងលើ ក៏ស្រាប់តែនារីរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ) ងើបដើរទៅជិតប្រកាន់ដៃដែកច្រាំងទន្លេ រួចឡើងលោតទម្លាក់​ចុះមកក្រោមច្រាំងទន្លេតែម្ដង។ ពេលនោះមិត្តភក្តិ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ចេញមកជួយយកនារី​រងគ្រោះ ឡើងមកលើចិញ្ចើមផ្លូវវិញ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សមត្ថកិច្ច បានអោយដឹងថា នារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាលសម្ភព រស្មី មកដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯមិត្តភក្តិរបស់នារីរងគ្រោះ បាននាំគ្នាចាកចេញពីកន្លែងកើតហេតុអស់រលីង ដោយមិនបានប្រាប់ពីមូលហេតុ សោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post