header ads

Sponsor

ស្ទឹងត្រែងៈ ពិធីត្រួតពិនិត្យ បើកកញ្ចប់ វាស់ថ្លឹង និងវេចខ្ចប់ វត្ថុតាងបទល្មើសគ្រឿងញៀន ក្រោយពីការបង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់ ដោយកម្លាំងសមត្ថកិច្ចរបស់ខេត្តចំនួន៥ នៅភាគឧត្តរ និងឦសាន ប្រទេសកម្ពុជា នាពេលកន្លងមកនោះ។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើឡើងក្រោមការចូលរួមត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីតំណាងអាជ្ញាធរជាតិ បង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសគ្រឿងញៀន ក្រសួងយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត ប្រធានសាលាដំបូង និងអយ្យការខេត្ត៥ មន្ត្រីសាលាដំបូង រួមទាំងមន្ត្រីអាវុធហត្ថ និងមន្ត្រីនគរបាលជំនាញគ្រឿងញៀនផងទៀត នៅសាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង។

ប្រសិនបើគ្មានការប្រែប្រួលនោះទេ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចត្រូវនាំយកគ្រឿងញៀនដែលមានទម្ងន់ជិត ២០០គីឡូក្រាមទៅដុតកម្ទេចចោល នៅប្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

ពិធីដុតកម្ទេចគ្រឿងញៀននោះ នឹងត្រូវធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងមនុស្សច្រើនពាន់នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post