header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ទំនងជា​ស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯងយ៉ាងលឿន ចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបុកខឿនផ្លូវ រងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១៖១០នាទីយប់ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ សុង ពិសិដ្ឋ អាយុ៣៣ឆ្នាំ មានទីកន្លែងកំណើតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អាសយដ្ឋាននៅផ្ទះ៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GV-9302 តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (២១៧)ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដោយមិនបង្អង់ល្បឿន ព្រមទាំងផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកនិងខឿនស្ពាន បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់។ ភ្លាមៗប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងទៅរថយន្តសាមុយចុះមកជួយដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានយកសម្ភារៈរបស់ជនរងគ្រោះ រួមមានដូចជា ៖ កាបូបលុយមាន លុយ675$ ខ្សែរកមួយខ្សែរ ទូរស័ព្ទ២គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង លុយខ្មែរចំនួន100,100រៀល និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី រង់ចាំប្រគល់ជូនម្ចាស់ដើមវិញ៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post