header ads

Sponsor

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារចម្រុះ ដើម្បីអនុវត្តវិធានការចំពោះម្ចាស់សហគ្រាសផលិតបារីមិនបិទតែមប្រិ៍អាករលើផលិតផលបារី ដោយព្រមានមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លក់នៅក្នុងទីផ្សារទៀតទេ ។ 

ចាប់ពីដើមខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចុះពិនិត្យឃ្លាំងស្តុកបារីនៅតាមសហគ្រាសនាំចូលបារី តាមដេប៉ូចែកចាយ ស្តង់លក់បារីនៅតាមទីផ្សារហាងលក់ទំនិញធំៗ ផ្សារទំនើបនានា ក្នុងរាជធានី និងតាមបណ្ដាលខេត្តទាំងអស់ ដើម្បីលុបបំបាត់ឱ្យបានទាំងស្រុងនូវប្រភេទបារីណា ដែលមិនស្របច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post