header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនទៅខាងអគ្គិសនីកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន jica ធ្វើការជីកផ្លូវកប់បណ្ដាញខ្សែកាបិ៍​អគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCCទៅ អនុស្ថានីយ GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវចំនួន២៤ខ្សែ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋយោគយល់ និងបង្វៀងចរាចរណ៍ចេញពីកំណាត់ផ្លូវទាំងនេះ ខណៈដែលការដ្ឋានចាប់ផ្តើមដំណើរការ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជីកផ្លូវកប់បណ្ដាញខ្សែកាបិ៍​អគ្គិសនីតភ្ជាប់ពីអនុស្ថានីយអូរបែកក្អម GIS NCC មកអនុស្ថានីយ GS1ទួលសង្កែឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងមានន័យដើមទាំងស្រុងថា ៖

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់អោយបានជ្រាបថា ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញនិងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រាជធានីភ្នំពេញ​ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន jica ធ្វើការជីកផ្លូវកប់បណ្ដាញខ្សែកាបិ៍អគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបិ៍អគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCC មកអនុស្ថានីយ GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវចំនួន២៤ខ្សែ រួមមាន អនុស្ថានីយអូរបែកក្អម GIS NCC ផ្លូវលេខ២៦៥ ផ្លូវ២១៨ ផ្លូវលេខ២៥៣ផ្លូវលេខ ២៣៩ វិថីនេរុហ៍មហាវិថីព្រះសីហនុ ផ្លូវលេខ ១៦៣ ផ្លូវលេខ ២៧៨ ផ្លូវលេខ ៥៧ ផ្លូវលេខ ២៩៤ វិថីសុធារស ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី វិថីឧបាសិកាសំ ប៊ិត ផ្លូវខាងជើងសួនសម្ដេចតេជោ ហ៊ុន សែន វិថីសុរាម្រិត វិថីឧកញ៉ាស៊ួ ស្រ៊ុន ២៤៤ ផ្លូវលេខ១៩ ផ្លូវលេខ២០២ ផ្លូវលេខ ១៣ ផ្លូវលេខ ៩៤ ផ្លូវរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩៣ និងអនុស្ថានីយ GS1 ទួលសង្កែ។ ដូចបានបង្ហាញជូនក្នុងឧបសម្ព័ន្ធតម្រាយផ្លូវនិងផែនទីផ្លូវចាប់ពីដើមខែកក្កដាហូតដល់បំណាច់ខែកក្កដា ឆ្នាំ២០១៩។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងតម្រាយផ្លូវជីកបណ្ដាញនិងធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងតំបន់គម្រោងនេះ មេត្តាយោគយល់អធ្យាស្រ័យខ្ពស់ចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងសូមបង្វៀងចរាចរចេញពីផ្លូវដូចបានជម្រាបខាងលើ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post