
ភ្នំពេញៈ នារីរូបស្រស់ម្នាក់ ជំនាញលូកហោប៉ៅ ប្រជាពលរដ្ឋយ៉ាងសកម្ម ដែលតែងតែធ្វើសកម្មភាព នៅក្នុងផ្សាររាត្រី ពេលនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបានហើយ នាវេលាម៉ោង៩យប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា” មុខសញ្ញាចោរកម្ម ដែលតែងតែ ធ្វើសកម្មភាពលូកហោប៉ៅ ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងផ្សាររាត្រី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្រ្កាបបាន នៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហើយសមត្ថកិច្ចបានរៀបសំណុំឯកសារ ដើម្បីបញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់”។
គួរបញ្ជាក់ផងដែរថា យោងតាមគណនីហ្វេសប៊ុកជាច្រើន បានបង្ហោះសារ ហួសចិត្តនឹងទង្វើរបស់គាត់ ដែលតែងតែផុសរូបស្អាតៗ ជាពិសេសចូលចិត្តចូលហាងប្រេនៗ និងមានកម្មវិធីស្ទើរតែរាល់ថ្ងៃ ស្រាប់តែពេលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទលូកហោប៉ៅ ប្រជាពលរដ្ឋយ៉ាងសកម្មទៅវិញ មិនគួរណាប្រព្រឹត្តអំពើដ៏ថោកទាបបែបនេះទេ។
បណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា ខ្ញុំដឹងថាខ្ញុំមិនគួរយករូបគាត់មកផុសទេ តែខ្ញុំវាហួសចិត្តពេក… មនុស្សហើយមនុស្ស Friend Fb ខ្ញុំសោះឧស្សាហ៍ ឃើញផុសដើលេងសប្បាយ ចូលក្លិបតែងខ្លួនហៃសូ ប្រេនៗ ថែមទាំងពេលខ្លះ ទៅមើលកុនជួបទៀត នៅក្រៅសម្រស់មិនចាញ់ក្នុងFbទេ។ ចុះហេតុអ្វី? បានជាប្រព្រិត្តអំពើដ៏ថោកទាបបែបនេះ? ។
បច្ចប្បន្ន ស្ត្រីជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន និងកសាងសំណុំរឿងរង់ចាំបន្តអនុវត្តតាមនិតិវិធីច្បាប់៕












