
ព្រះវិហារៈ ប្រជាពលរដ្ឋចំណាកស្រុកម្នាក់ លួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកស្ពាយឈើប្រណីតចេញពីទឹកដីថៃ មកកម្ពុជា តែត្រូវទាហានថៃបាញ់ បណ្តាលឲ្យរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងតាមប្រភពព័ត៌មានច្បាស់ការថា ជនរងគ្រោះឈ្មោះ ជឹម យូឡុង ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួស) ដោយសារសមត្ថកិច្ចថៃបាញ់ត្រូវចំនួន១គ្រាប់ចំគូទ ធ្លុះមកភ្លៅខាងឆ្វេង។
ប្រភពបន្តថា បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកនាំយកទៅជួយសង្គ្រោះជីវិតយ៉ាងស្ងាត់ៗផងដែរ៕


