ភ្នំពេញ ៖ ក្រោយទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ ដោយកាលពីម្សិលមិញ នគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក បានទៅយកមេដៃពីនារីរងគ្រោះ ដល់លើគ្រែយក្សដែលនាងគេងដើម្បីដាក់ពាក្យប្តឹងជាផ្លូវការ អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ ជនបង្កហិង្សាហើយ។
បើតាមប្រភពបានឲ្យដឹងថា លោក ទឹម សាវុធ អ្នកស្រុកកំពង់ឆ្នាំង មានតួនាទីសព្វថ្ងៃជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដោយកាលពីមុនលោកជាអតីតកូនប្រសារលោក ទូច ម៉ារីម អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបានស្លាប់កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៣ ដោយសារជំងឺ។
តាមមិត្តភក្តិរបស់គាត់ខ្លះ បាននិយាយថា បុគ្គលនេះអោយតែស្រវឹងហើយ គឺតែបែបហ្នឹង មិនសមជាអ្នកចេះដឹង និងមានសញ្ញាបត្រដល់ថ្នាក់អនុបណ្ឌិតមកពីស៊ុយអែតសោះ ។
មហាជនលើកឡើងថា មើលទៅអំពើរបស់ខ្លួនកន្លងទៅ ទំនងជាដល់ថ្ងៃជាប់ខ្នោះហើយ បើរឿងល្បីដល់ឋានព្រះឥន្ទ ព្រះព្រហ្មបែបនេះទៅហើយនោះ!