
បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា ជនបរទេសប្តីប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង នាំពួកគាត់ទាំង៣នាក់ទៅកាន់ស្នងការខេត្ត ដើម្បីធ្វើការសួរនាំ ក្នុងនោះជនបរទេសប្តីប្រពន្ធបានអះអាងថា គឺមិនមានបាត់បង់ទ្រព្យអ្វីនោះទេ ដោយបានបង្ហាញទាំងប៉ាស្ព័រ និងវីសាផងដែរ។ ពួកគាត់ គឺជាអ្នកទេសចរណ៍បានដើរលេង ២-៣ប្រទេសហើយ ដោយគាត់ទើបចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយនឹងប្រុងចេញទៅប្រទេសថៃបន្តទៀត តែអត់លុយក៏នាំគ្នាដើរច្រៀងសុំលុយគេតាមផ្សារនៅក្រុងបាត់ដំបង។
លោក អ៊ឹម កុសល ស្នងការរងទទួលបន្ទុកជានាយសេនាធិការ នៃស្នងការខេត្ត ថាការនាំជនបរទេសមកអធិការដ្ឋានបញ្ជាក់នេះ ក្រោយពីមានហ្វេសប៊ុកមួយបានបង្ហោះរូបជនបរទេសទាំង៣នាក់នេះ ដោយប្រាប់ថា ពួកគាត់ត្រូវចោរឆក់កាបូបយកលុយ និងប៉ាស្ព័រអស់រហូតធ្លាក់ខ្លួនដើរច្រៀង សុំលុយគេតាមផ្សារ ក្នុងក្រុងបាត់ដំបង ដើម្បីចិញ្ចឹមកូន។