header ads

Sponsor

កំពតៈ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកការសែតឯករាជ្យ​ និងកូនចៅចំនួន៨នាក់ទៀត ត្រូវបានសាលាដំបូងខេត្តកំពត គាស់ហៅមកសួរនាំពីរថ្ងៃជាប់ៗគ្នា គឺ​ថ្ងៃ១៦ និងថ្ងៃ១៧ កក្កដា ២០១៩។

គេបានសង្កេតឃើញថា នៅថ្ងៃទី១៦ កក្កដានោះ អ្នកការសែតជាច្រើន បានមកឈរចាំស្ដាប់ដំណឹងតុលាការ ខណៈតុលាការ​របានហៅទៅសាកសួរក្នុងបន្ទប់ម្ដងម្នាក់ៗ ពាក់ព័ន្ធឡាយវីដេអូ រឿងគយនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កាលពីខែមុន ហើយមន្ត្រីគយបានដាក់ពាក់បណ្ដឹងនៅសាលាដំបូងខេត្ត។ នៅវេលាម៉ោង២រសៀលថ្ងៃទី១៧ កក្កដា  លោក ហ៊ុន សុខា ត្រូវបានតុលាការសួរនាំបញ្ចាប់។

លោក ហ៊ុន សុខា បានដើរចេញពីតុលាការ និងមានកូនចៅជាច្រើនបានជូនបាច់ផ្ការសាទរនៅមុខសាលាដំបូងផងដែរ។ លោក ហ៊ុន សុខា បាននិយាយប្រាប់ពួកអ្នកកាសែត ដែលមានអង្គភាពផ្សេងៗគ្នាថា យើងអត់មានបញ្ហាអីទេ។ លោក ហ៊ុន សុខា និយាយទៀតថា យើងកុំជឿពាក្យចចាមអា​រ៉ា​មទាំងឡាយណា ដែលធ្វើអោយប៉ះពាល់ដល់ស្ថាប័នច្បាប់។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពត បានប្រាប់ឲ្យ​អ្នកកាសែតដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ កក្កដាថា នេះគ្រា​ន់តែសួរនាំទេ យើងនៅមានការស៊ើបអង្កេតទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post