header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ០៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្តម ខៀវ តុលា សមាជិក គ.ស.ម.ក. រួមដំណើរដោយលោកជំទាវ ឆាំ ម៉ារី សមាជិក គ.ស.ម.ក. និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត លោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក រស់ សាវី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក អ៊ឹម ម៉ានិត អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបានចុះមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីសម្របសម្រួលករណីជនជាប់ឃុំឈ្មោះ ពេជ្រ សូណែន អោយគាត់ទទួលបានមេធាវីស្ម័គ្រចិត្តពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលបានសិទ្ធិការពារក្តីដោយស្របច្បាប់។

ក្នុងនោះផងដែរជនជាប់ឃុំបានថ្លែងអំណរគុណដល់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងក្រុមការងារ និងមេធាវីរបស់ គ.ស.ម.ក. ព្រមទាំងអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា ដែលបានជួយសម្របសម្រួលករណីបញ្ហារបស់គាត់ និងកូនអោយមានក្តីសង្ឃឹម ជាពិសេសគាត់បានបានទទួលយកមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ដោយរីករាយក្នុងការដំណើរការរឿងក្តីរបស់គាត់បន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post