header ads

Sponsor

ភ្នំពេញៈ កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាសន្តិសុខ “ណាហ្គា” ក្រោយពួកគេធ្វើ​សកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច តែព្យាយាមជិះម៉ូតូគេចខ្លួនមិនរួច។

ហេតុការណ៍ឆក់ទូរស័ព្ទខាងលើនេះ កើតឡើងកាលពីរវេលាម៉ោង៧៖២០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ  មឿន សុវណ្ណផាក ភុង អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខណាហ្គា ស្នាក់នៅ់ភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ទី២ ឈ្មោះ សាត សុខឌីណា អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង  ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះ សារិន  ស្រីលាភ  អាយុ២០ឆ្នាំមុខរបរ  បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិម័ល  សង្កាត់ដង្កោ  ខណ្ឌដង្កោ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាក CLiCK ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1R-7281 ចេញពីភូមិម័ល សង្កាត់ដង្កោ ទៅភូមិស្រុកចេកសង្កាត់ជើងឯក ខណ្ឌដង្កោ ជិះតាមផ្លូវ២១៧ទិសពីជើងទៅត្បូង ពេលជិះមកពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយ តែមិនទាន់បាននិយាយផង ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FL-0463 ជិះមកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយជិះម៉ូតូគេចខ្លួន ប៉ុន្តែពេលនោះនាងបានស្រែកថា ចោៗ និង​បានជិះម៉ូតូដេ ញតាម ភ្លាមៗនោះដែរ កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលដ្ឋានបានឃើញ ហើយក៏បានដេញចាប់បានទាំង២នាក់ យកមកសួនាំនៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជូនទៅកាន់កងរាជ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post